លោក Lu Guiqing តំណាងនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានថ្លែងថា ការជួយឧបត្ថម្ភភាពក្រីក្រឲ្យបានត្រឹមត្រូវសំខាន់គឺធ្វើឲ្យប្រជាជនក្តាប់ជាប់សមត្ថភាពបំរះចេញផុតពីភាពក្រីក្រ
2017-03-13 12:32:50 cri Web Editor:Sun Lingling
ពេលថ្មីៗកន្លងទៅនេះ លោក Lu Guiqing តំណាងនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងជាអនុប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកនៃក្រុមហ៊ុនគ្រប់គ្រងភាគហ៊ុន Zhong nan បានថ្លែងនៅពេលទទួលសម្ភាសន៍ពីអ្នកសារព័ត៌មានថា ការជួយឧបត្ថម្ភភាពក្រីក្រឲ្យបានត្រឹមត្រូវជាចំណុចសំខាន់មួយនៃការងារឆ្នាំ២០១៧របស់ប្រទេសចិន ក្នុងការងារជួយឧបត្ថម្ភភាពក្រីក្រមិនគ្រាន់តែត្រូវផ្តល់ការគំាទ្រក្នុងវិស័យប្រាក់ទុននិងសម្ភារៈចំពោះជនក្រីក្រប៉ុណ្ណោះទេ សំខាន់បំផុតគឺត្រូវជួយពួកគេក្តាប់ជាប់សមត្ថភាពបំរះចេញផុតពីភាពក្រីក្រ ។