សេចក្តីព្រាងច្បាប់នៃក្រមរដ្ឋប្បវេណីបានធ្វើការកែសម្រួលចំនួន១២៦កន្លែង ហើយមានផែនការកែសម្រួលកម្រិតអាយុទាបបំផុតនៃមនុស្សដែលត្រូវដាក់កំហិតលើសមត្ថភាពក្នុងការធ្វើសកម្មភាពនៃក្រមរដ្ឋប្បវេណីមកនៅត្រឹមអាយុ៨ឆ្នាំ
2017-03-13 12:22:29 cri Web Editor:Sun Lingling
អ្នកសារព័ត៌មានបានដំណឹងពីគណៈប្រធាននៃមហាសន្និបាតលើកទី៥របស់សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១២ថា គណៈកម្មាធិការផ្នែកច្បាប់របស់សភាតំណាងប្រជាជនទូទាំងប្រទេសចិនបានធ្វើការកែសម្រួលពង្រាងច្បាប់រដ្ឋប្បវេណីចំនួន១២៦កន្លែង ក្នុងនោះ រួមមានការកែសម្រួលកម្រិតអាយុទាបបំផុតនៃមនុស្សដែលត្រូវដាក់កំហិតលើសមត្ថភាពក្នុងការធ្វើសកម្មភាពនៃក្រមរដ្ឋប្បវេណីមកនៅត្រឹមអាយុ៨ឆ្នាំជាដើមដោយយោងតាមយោបល់នៃការពិនិត្យពិភាក្សារបស់គណៈប្រតិភូនានាព្រមទាំងមតិរបស់សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងផ្នែកមានពាក់ព័ន្ធ ។