លោកស៊ីជីនភីង ប្រធានរដ្ឋចិនគូសបញ្ជាក់ថា បង្កើនល្បឿនកសាងប្រព័ន្ធច្នៃប្រឌិតថ្មីដែលមានកងទ័ពនិងជនស៊ីវិលរួមផ្សំគ្នា ដើម្បីផ្តល់ការទ្រទ្រង់ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏ខ្លាំងដល់ការកសាងកងទ័ពប្រទេសយើង
2017-03-13 11:02:09 cri Web Editor:Xu Xiaoxia
រសៀលថ្ងៃទី ១២ ខែមីនា ពេលអញ្ជើញចូលរួមសន្និសីទពេញអង្គនៃគណៈប្រតិភូកងទ័ពរំដោះប្រជាជនចិននៃមហាសន្និបាតលើកទី ៥ របស់សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១២ លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍដែលមានកងទ័ពនិងជនស៊ីវិលរួមផ្សំគ្នាដោយស៊ីជម្រៅ ជំរុញកត្តាសំខាន់នៃមូលដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃកងទ័ពនិងជនស៊ីវិលរួមផ្សំគ្នា ខិតខំជំរុញការធ្វើឲ្យកងទ័ពខ្លាំងពូកែដោយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ប្រកាន់ខ្ជាប់ការយកកម្លាំងប្រយុទ្ធពីក្នុងការច្នៃប្រឌិតថ្មីដោយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីផ្តល់ការទ្រទ្រង់ខាងវិទ្យាសាស្ត្របច្ចេកវិទ្យាដ៏ខ្លាំងដល់ការកសាងកងទ័ពប្រទេសយើង ៕