​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​ថ្លែង​ថា ប្រទេស​ចិន​និង​ហ្វីលីពីន​បាន​កំណត់​ថា​នឹង​សហការ​គ្នា​កសាង​សួន​ឧស្សាហកម្ម​នៅ​ប្រទេស​ហ្វីលីពីន​
2017-03-12 14:48:24  cri  Web Editor:Guo Xiangqing

      ថ្ងៃទី ១១ ខែ​មីនា ពេល​និយាយ​ដល់​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន​នា​ប៉ុន្មាន​ថ្ងៃ​មុន លោក Zhong Shan រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ចិន​បាន​ថ្លែង​ថា ភាគី​ទាំង​ពីរ​ចិន​និង​ហ្វីលីពីន​បាន​កំណត់​ថា​នឹង​សហការ​គ្នា​កសាង​សួន​ឧស្សាហកម្ម​នៅ​ប្រទេស​ហ្វីលីពីន ។
      ក្នុង​សនិ្នសីទ​សារព័ត៌មាន​របស់​មហា​សន្និបាត​លើក​ទី ៥ នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១២ ដែល​បើក​ធ្វើ​នៅ​ថ្ងៃទី ១១ ខែ​មីនា លោក
Zhong Shan បាន​ថ្លែង​ថា ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន​នា​ពេល​កន្លង​ទៅ​នេះ​ គឺ​ជា​ទស្សនកិច្ច​លើក​ដំបូង​បន្ទាប់​ពី​លោក​បាន​ឡើង​កាន់​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន ពិត​មែន​តែ​ទស្សនកិច្ច​នេះ​មាន​រយៈ​ពេល​ខ្លី​ក៏​ដោយ​ ប៉ុន្តែ​គឺ​ជា​ទស្សនកិច្ច​មួយ​អនុវត្ត​ជាក់​ស្តែង​និង​ស្មោះ​ត្រង់ ថែម​ទាំង​ទទួល​បាន​សមិទ្ធផល​ជា​ផ្លែ​ផ្កា ។ ក្នុង​រយៈ​ពេល​បំពេញ​ទស្សនកិច្ច ប្រទេស​ចិន​និង​ហ្វីលីពីន​បាន​ឈាន​ដល់​មតិ​ឯកភាព​គ្នា​ជា​ច្រើន​ខាង​ផ្នែក​ពាណិជ្ជកម្ម ការ​បណ្តាក់​ទុន កិច្ច​កសាង​សួន​ឧស្សាហកម្ម កិច្ច​កសាង​ហេដ្ឋា​រចនា​សម័្ពន្ធ​ធមៗ ព្រម​និង​ការ​រៀប​ចំ​ពាណិជ្ជកម្ម​ពហុភាគី​ក្នុង​តំបន់​ជា​ដើម ។

      លោក Zhong Shan បាន​ថ្លែង​ទៀត​ថា ជឿជាក់​ថា​ក្រោម​ការ​យកចិត្ត​ទុក​ដាក់​កម្រិត​ខ្ពស់​ពី​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ទំនាក់​ទំនង​រវាង​ចិន​និង​ហ្វីលីពីន​ពិត​ជា​នឹង​ទទួល​បាន​ការ​អភិវឌ្ឍ​កាន់​តែ​ល្អ​និង​កាន់​តែ​លឿន កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ក៏​នឹង​ទទួល​បាន​សមិទ្ធផល​កាន់​តែ​ស្តុក​ស្តម្ភ ហើយ​រួម​ចំណែក​កាន់​តែ​ច្រើន​ថែម​ទៀត​ដល់​ការ​អភិវឌ្ឍ​ខាង​សេដ្ឋកិច្ច​និង​សង្គមកិច្ច​របស់​ប្រទេស​ទាំង​ពីរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ