ព្រឹកថ្ងៃទី ១២ ខែមីនា មហាសនិ្នបាតលើកទី៥នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១២ បានបើកធ្វើសនិ្នសីទពេញអង្គលើកទី៣នៅវិមានសភាប្រជាជន ដោយបានស្តាប់ ពិនិត្យនិងពិគ្រោះពិភាក្សាពីរបាយការណ៍ការងាររបស់តុលាការប្រជាជនកំពូល ។
លោក Zhou Qiang ប្រធានតុលាការប្រជាជនកំពូលបានអានរបាយការណ៍នៃស្ថានភាពបំពេញការងារតាមច្បាប់របស់តុលាការប្រជាជនកំពូលក្នុងឆ្នាំ ២០១៦ តាមរយៈការងារ៥ផ្នែក គឺទីមួយ បានអនុវត្តទស្សនៈសនិ្តសុខជាតិជាទូទៅដោយផ្ចិតផ្ចង់ ដាក់ទណ្ឌកម្មចំពោះការប្រព្រឹតិ្តបទឧក្រិដ្ឋតាមច្បាប់និងការងារសិទ្ធិមនុស្ស ។ ទីពីរ គឺបានអនុវត្តនូវគំនិតអភិវឌ្ឍន៍បែបថ្មីយ៉ាងផ្ចិតផ្ចង់ ដើម្បីធានាឲ្យសេដ្ឋកិច្ចនិងសង្គមកិច្ចទទួលបានការអភិវឌ្ឍជានិរន្តរភាពនិងដោយបរិសុទ្ធ ។ ទីបី គឺបានអនុវត្តយ៉ាងផ្ចិតផ្ចង់នូវគំនិតអភិវឌ្ឍន៍ដែលចាត់ទុកប្រជាជនជាស្នូល គាំពារយ៉ាងប្រាកដប្រជានូវសិទ្ធិនិងផលប្រយោជន៍ក្នុងជីវភាពរស់នៅរបស់ប្រជាជន ។ ទីបួន គឺបានប្រកាន់ខ្ជាប់នូវការគ្រប់គ្រងស្ថាប័នតុលាការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្កើតក្រុមការងាររបស់តុលាការប្រជាជនដែលមានទឹកចិត្តស្មោះសរនិងស្អាតស្អំ ។ ទីប្រាំ គឺទទួលយកការត្រួតពិនិយ្យដោយខ្លួនឯង ដើម្បីជំរុញការផ្តល់យុត្តិធម៌ដល់ប្រជាជននិងមានភាពយុតិ្តធម៌ខាងផ្នែកច្បាប់ ៕