ព្រឹកថ្ងៃទី១២ខែមីនា មហាសន្និបាតលើកទី៥នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១២បានបើកធ្វើសន្និបាតពេញអង្គលើកទី៣នៅវិមានសភាប្រជាជន ដើម្បីស្តាប់និងពិនិត្យពិភាក្សារបាយការណ៍ការងារនៃសាលាអយ្យការប្រជាជនកំពូល។
លោកCaoJianMingប្រធានសាលាអយ្យការប្រជាជនកំពូលបានរំលឹកឡើងវិញនូវការងារគ្រប់ផ្នែករបស់ស្ថាប័នសាលាអយ្យការទូទាំងប្រទេសនៅឆ្នាំ២០១៦តាមរយៈ៨វិស័យ ទី១គឺខ្នះខ្នែងជំរុញកិច្ចកសាងប្រទេសប្រកបដោយភាពសុខសាន្តត្រាណ គាំពារសន្តិសុខជាតិនិងស្ថិរភាពសង្គម អនុវត្តតួនាទីរបស់ខ្លួនតាមច្បាប់កំណត់ដូចជាការអនុម័តឲ្យចាប់ខ្លួននិងប្តឹងចោទប្រកាន់ជាដើម។ ទី២គឺអនុវត្តញាណទស្សនៈអភិវឌ្ឍថ្មី បំពេញមុខងារដោយស្មារតីទទួលខុសត្រូវខ្ពស់ដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចដោយនឹងនរនិងបរិសុទ្ធ សម្របសម្រួលទៅលើនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយម្ចាស់ការ ខ្នះខ្នែងបម្រើដល់សភាពការណ៍ទូទៅនិងធានាដល់សភាពការណ៍ទូទៅ។ ទី៣គឺប្រកាន់ខ្ជាប់ការប្រឆាំងអំពើពុករលួយ ផ្តន្ទាទោសនិងបង្ការតាមច្បាប់នូវបទល្មើសច្បាប់ដែលប្រើប្រាស់មុខតំណែង។ ទី៤គឺបង្កើនការត្រួតពិនិត្យខាងច្បាប់ចំពោះ បណ្តឹងព្រហ្មទណ្ឌ រដ្ឋប្បវេណីនិងខាងរដ្ឋបាល ធ្វើការខិតខំប្រឹងប្រែងដើម្បីឲ្យប្រជាជនទទួលបានអារម្មណ៍យុត្តិធម៌ក្នុងសំណុំរឿងនីមួយៗ។ ទី៥គឺប្រកាន់ខ្ជាប់នូវច្បាប់របស់ប្រជាជនបម្រើដល់ប្រជាជន ធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនឲ្យបានកាន់តែល្អ ឆ្លើយតបនឹងការយកចិត្តទុកដាក់របស់ប្រជាជន គាំពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន។ទី៦គឺធ្វើឲ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់ខាងតុលាការ ជំរុញដល់ភាពយុត្តិធម៌ផ្នែកតុលាការ និងលើកកម្ពស់ការជឿទុកចិត្តលើតុលាការរបស់សាធារណៈជន។ទី៧គឺ ខ្នះខ្នែងបង្កើតក្រុមមន្រ្តីអយ្យការមួយដែលមានជំនឿចិត្តយ៉ាងមុតមាំ បម្រើការងារដល់ប្រជាជន ហ៊ានទទួលរ៉ាប់រង មានភាពស្អាតស្អំនិងស្មោះត្រង់។ ទី៨គឺទទួលការត្រួតពិនិត្យពីប្រជាជនដោយខ្លួនឯង ធានាជាក់លាក់នូវការអនុវត្តសិទ្ធិអំណាចអយ្យការដោយយុត្តិធម៌តាមផ្លូវច្បាប់ ហើយប្រកាន់ខ្ជាប់នូវការដាក់សិទ្ធិអំណាចអយ្យការឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ប្រជាជន។