លោក​លី​ ខឺឆាំង​​ចូលរួម​ការ​ពិនិត្យ​ពិភាក្សា​នៃ​គណៈប្រតិភូ​តំណាង​រាស្រ្ត​ខេត្ត​ស្រាន់ស៊ី​និង​គូសបញ្ជាក់​ថា​នឹង​ខិតខំ​រក្សា​ផ្ទៃ​មេឃ​ព័ណ​ខៀវ​
2017-03-10 14:57:09  cri  Web Editor:Wang Zhaojun

      ព្រឹក​ថ្ងៃទី​៩​ខែ​មីនា​ ​លោក​លី​ ខឺឆាំង​នាយករដ្ឋមន្រ្តី​ចិន​បាន​​ចូលរួម​ការ​ពិនិត្យ​ពិភាក្សា​​អំពី​របាយការណ៍​ការងារ​រដ្ឋាភិបាល​នៃ​គណៈប្រតិភូ​តំណាង​រាស្រ្ត​ខេត្ត​ស្រាន់ស៊ី​​ក្នុង​​កិច្ច​ប្រជុំ​លើក​ទី​៥​នៃ​មហាសន្និបាត​​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១២​។​ លោក​លីខឺឈាំង​បាន​ថ្លែង​ថា​ ​ត្រូវ​តែ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ដោយ​ស៊ី​ជម្រៅ​អំពី​មូលហេតុ​នៃ​ការ​កើត​មាន​​ផ្សែង​អ័ព្ទ​ ​យើង​នឹង​មិន​ស្តាយ​ក្នុង​ការ​ចាយ​វាយ​ថវិកា​​ដើម្បី​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​អំពី​មូលហេតុ​បណ្តាល​ឲ្យ​មាន​ផ្សែង​អ័ព្ទ​និង​ខិតខំ​រក្សា​ការពារ​ផ្ទៃ​មេឃ​ព័ណ​ខៀវ​នោះ​ឡើយ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ