កិច្ច​ប្រជុំ​លើក​ទី​៥​នៃ​មហាសន្និបាត​​សភា​ប្រឹក្ស​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១២​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​​២​
2017-03-10 14:55:57  cri  Web Editor:Wang Zhaojun

      ល្ងាច​ថ្ងៃទី​៩​ខេ​មីនា​ ​កិច្ច​ប្រជុំ​លើក​ទី​៥​នៃ​មហាសន្និបាត​​សភា​ប្រឹក្សា​នយោបាយ​​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១២​បាន​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​​២​នៅ​វិមានប្រជាជន​ក្រុង​ប៉េកាំង​។ ​សមាជិក​សភា​ចំនួន​១៤​រូប​បាន​ថ្លែង​មតិ​​ក្នុង​សន្និសីទ​អំពី​កិច្ច​កសាង​សេដ្ឋកិច្ច​និង​អេកូ-អរិយធម៌​។

      លោក​Li Shouzhen​បាន​តំណាង​អគ្គសមាគមកម្មករ​ទូទាំង​ប្រទេស​ចិន​ថ្លែង​ថា​ ​ត្រូវ​តែ​សម្រេច​ការ​ធ្វើ​ឲ្យ​ប្រទេស​ចិន​មាន​ការ​លោត​ផ្លោះ​ពី​ប្រទេស​ធំ​ខាង​វិស័យ​ផលិតកម្ម​​ទៅ​កាន់​ប្រទេស​ខ្លាំង​ខាង​វិស័យ​ផលិតកម្ម ​បង្កើត​ក្រុម​ពលករ​ផ្នែក​ផលិតកម្ម​ដែល​មាន​លក្ខណៈ​សម្បត្តិ​ខ្ពស់​​​និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​ផលិតកម្ម​ឲ្យ​បាន​កាន់តែ​ច្រើន​។​ លោក​បាន​ស្នើ​សុំ​ឲ្យ​អនុវត្ត​ដោយ​ប្រាកដប្រជា​នូវ​វិធានការ​កសាង​ក្រុម​ពលករ​ផ្នែក​​ផលិតកម្ម​ ​ដើម្បី​បង្កបង្កើត​​ជា​បរិយាកាសដ៏​​ល្អ​ប្រសើរ​ដែល​មិន​មែន​យកចិត្តទុកដាក់​ចំពោះ​តែ​សញ្ញាបត្រ​នោះ​ទេ​ តែ​ក៏​ឲ្យ​តម្លៃ​ទៅ​លើ​សមត្ថភាព​ផងដែរ​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ