លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋ​ចិន​ចូលរួម​ការ​ពិនិត្យ​ពិភាក្សា​នៃ​គណៈប្រតិភូ​តំណាង​រាស្រ្ត​ខេត្ត​Sichuan
2017-03-09 15:30:34  cri  Web Editor:Wang Zhaojun

      ព្រឹក​ថ្ងៃទី៨​ខែ​មីនា​ ​លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋ​ចិន​បាន​​ចូលរួម​ការ​ពិនិត្យ​ពិភាក្សា​​អំពី​របាយការណ៍​ការងារ​រដ្ឋាភិបាល​នៃ​គណៈប្រតិភូ​តំណាង​រាស្រ្ត​ខេត្ត​Sichuan​ក្នុង​​កិច្ច​ប្រជុំ​លើក​ទី​៥​នៃ​មហាសន្និបាត​​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១២​ ​និង​គូសបញ្ជាក់​ថា​​ ​ត្រូវ​ជំរុញ​ដោយ​ស៊ីជម្រៅ​នូវ​កំណែទម្រង់​រចនាសម្ព័ន្ធ​ផ្នែក​ផ្គត់ផ្គង់​​និង​ខិតខំ​ធ្វើ​ឲ្យ​ប្រជាជន​ក្រីក្រ​កាន់តែ​ច្រើន​អា​បម្រះ​ខ្លួន​ចេញ​ពី​ភាពក្រីក្រ​។​ ​លោក​ថ្លែង​ថា​ ​ការ​ផ្តោ​សំខាន់​លើ​វិស័យ​កសិកម្ម​ ​និង​ពង្រឹង​វិស័យ​កសិកម្ម​ ​គឺ​ជា​មូលដ្ឋាន​នៃ​ស្ថិរភាព​ជាតិ​។ ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ទិសដៅ​នៃ​តម្រូវ​ការ​ទីផ្សារ​ ​ផ្តោត​សំខាន់​លើ​គុណភាព​នៃការ​ផ្គត់ផ្គង់​ផ្នែក​កសិកម្ម​ ​យកចិត្តទុកដាក់​ដល់​ការ​អភិវឌ្ឍ​ជា​និរន្តរភាព​ ​កែលម្អ​ប្រព័ន្ធ​កសិឧសហ្សាហកម្ម​​ ​ប្រព័ន្ធ​បង្កបង្កើន​និង​ប្រព័ន្ធ​ធ្វើ​អាជីវកម្ម​ ​សំដៅ​ធ្វើ​ឲ្យ​​កំណែទម្រង់​នៅ​ជនបទ​និង​កសិកម្ម​ទទួល​បាន​​ប្រសិទ្ធភាព​ចម្រុះ ​និង​ជំរុញ​ថែម​ទៀត​នូវ​ការ​ធ្វើ​សមាហរណកម្ម​ចំពោះ​​ការ​អភិវឌ្ឍ​ទីក្រុង​និង​ជនបទ​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ