លោក​វ៉ាង​អ៊ី​រដ្ឋមន្រ្តីការបរទេស​ចិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​អំពី​គោល​នយោបាយ​ការ​ទូត​និង​ទំនាក់ទំនង​ជា​មួយ​ក្រៅ​ប្រទេស​របស់​ប្រទេស​ចិន​
2017-03-09 10:26:39  cri  Web Editor:Wang Zhaojun

      ថ្ងៃទី​៨​ខែ​មីនា​ ​កិច្ច​ប្រជុំ​លើក​ទី​៥​នៃ​មហាសន្និបាត​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១២​បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​សភា​ទាំង​២​ ​និង​បាន​អញ្ជើញ​លោក​វ៉ាង​អ៊ី​រដ្ឋមន្រ្តីការបរទេស​ចិន​ឲ្យ​ចូលរួមការ​​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ទាំង​ក្នុង​និង​បរទេស​​អំពី​គោល​នយោបាយ​ការ​ទូត​និង​ទំនាក់ទំនង​ជា​មួយ​ក្រៅ​ប្រទេស​របស់​ប្រទេស​ចិន​។

      អ្នកសារ​ព័ត៌មាន​សួរ​ថា​ ​នៅ​ខែ​ឧសភា​ឆ្នាំ​នេះ​ ​ប្រទេស​ចិន​នឹង​រៀបចំ​ធ្វើ​វេទិកា​កំពូល​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​យុទ្ធសាស្រ្ត​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ ​តើ​ភាគី​ចិន​មាន​ការ​គិត​ពិចារណា​យ៉ាង​ណា​​ចំពោះ​ការ​រៀបចំ​ធ្វើ​វេទិកា​កំពូល​ក្នុង​ពេល​នោះ?​ ​ហើយ​​រំពឹង​ថា​នឹងអាច​​សម្រេ​បាន​ច​គោលដៅ​អ្វី​?

      លោក​វ៉ាង​អ៊ី​បាន​ឆ្លើយតប​ថា​ ​រយៈ​េពល​​ជាង​២​ខែ​ទៀត​ ប្រទេស​ចិន​នឹង​រៀបចំ​ធ្វើ​វេទិកា​កំពូល​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​យុទ្ធសាស្រ្ត​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​នៅ​ក្រុង​ប៉េកាំង​ យើង​រំពឹង​ថា​វេទិកា​កំពូល​នេះ​អាច​សម្រេច​នូវ​សមិទ្ធផល​៣​ផ្នែក​ ​ទី១​គឺ​បូកសរុប​មតិ​យោពល​ឯកភាព​រួម​របស់​បណ្តា​ភាគី​នានា​ ​និង​តភ្ជាប់​ជា​មួយ​យុទ្ធសាស្រ្ត​អភិវឌ្ឍ​របស់​ប្រទេស​នានា​។ ​ទី​២​រិះរក​​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​ ​និង​កំណត់​កម្មវិធី​សហប្រតិបត្តិការ​ធំ​និង​សំខាន់​​។ ​ទី​៣​ ​លើក​វិធានការ​សហប្រតិបត្តិការ​រយៈពេល​មធ្យម​និង​វែង​​ ​ធ្វើការ​ពិភាក្សា​អំពី​ការ​បង្កើត​យន្តការ​សហប្រតិបត្តិការ​ដែល​មាន​ប្រសិទ្ធភាព​រយៈពេល​យូរ​ផ្នែក​យុទ្ធសាស្រ្ត​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ ​ក្នុង​ន័យ​បង្កើត​ជាំ​បណ្តាញ​ទំនាក់ទំនង​ភាព​ជា​ដៃគូ​ដែលកាន់តែ​មាន​ភាព​ជិតស្និទ្ធ​និង​ប្រាកដប្រជា​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ