លោក​Wang Yi ៖ គាំទ្រ​ការ​កសាង​សហគមន៍​អាស៊ាន​ រួម​គ្នា​បង្កើន​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ​-​ឈ្នះ
2017-03-09 16:22:20  cri  Web Editor:Zhai Qianqian

      ថ្ងៃទី ៨ ខែ​មីនា ក្នុង​សន្និសីទ​កាសែត​នៃ​មហាសន្និបាត​សភា​ទាំង​ពីររបស់​​ប្រទេស​ចិនលោក​​Wang Yi រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​​ថា  ការ​ដែល​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​និង​ហ្វីលីពីន​មាន​ភាព​ល្អប្រសើរ​​ឡើង​វិញ​បាន​លុប​បំបាត់ស្រមោល​ខ្មៅ​​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​និង​អាស៊ាន​ ។ ឆ្នាំ​ ២០១៦​ ជា​ខួប​ទី ២៥ នៃ​ការ​បង្កើត​ទំនាក់​ទំនងសម្រាប់​កិច្ច​​សន្ទនា​​រវាង​ប្រទេស​ចិននិង​អាស៊ាន​ ហើយ​ឆ្នាំ ២០១៧ នេះ​ជា​ខួប​ទី ៥០ នៃ​ការ​បង្កើត​​សមាគម​អាស៊ាន​​​ផងដែរ​ ។ ប្រទេស​ចិន​​នឹង​ផ្តល់​ការគាំទ្រ​ដល់​ប្រទេស​ហ្វីលីពីន​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​នូវ​តួនាទី​​​ជា​ប្រទេស​ជា​ប្រធានផ្លាស់​​វេន​នៃ​សមាគម​អាស៊ាន​​ ព្រម​និង​ផ្តល់​ជំនួយ​ដល់​អាស៊ានក្នុង​ការ​​ជំរុញ​ការកសាង​សហគមន៍​អាស៊ាន​ ។ រួម​សហការ​បង្កើន​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ​-ឈ្នះ​ ធ្វើ​ឲ្យ​ការ​ត​ភ្ជាប់​គ្នា​និង​កិច្ចសហប្រតិបត្តិការផ្នែក​សមត្ថភាព​និង​​ផលិតកម្មមាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ​ ជំរុញ​ការ​​អនុវត្ត​​សមិទ្ធផល​នៃ​ការលើក​កម្ពស់​លំដាប់​​ថ្នាក់​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​-​អាស៊ានឲ្យ​បាន​ឆាប់​រហ័ស​ និង​ជំរុញ​​ការចរចា​RCEP​ឲ្យ​បញ្ចប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ