លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋ​ចិន​ចូលរួម​ការ​ពិនិត្យ​ពិភាក្សា​នៃ​គណៈប្រតិភូ​តំណាង​រាស្រ្ត​ខេត្ត​Liao Ning​ ​និង​គូសបញ្ជាក់​ថា​ ​កំណែទម្រង់​រចនាសម្ព័ន្ធ​ផ្នែក​ផ្គត់ផ្គង់​ជា​ផ្លូវ​​ចាំបាច់​ត្រូវ​តែ​ដើរ​សម្រាប់​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​ខេត្ត​Liao Ning​
2017-03-08 15:09:20  cri  Web Editor:Wang Zhaojun

      ព្រឹក​ថ្ងៃទី​​៧​ខែ​មីនា​ ​លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋ​ចិន​បាន​​ចូលរួម​ការ​ពិនិត្យ​ពិភាក្សា​​អំពី​របាយការណ៍​ការងារ​រដ្ឋាភិបាល​នៃ​គណៈប្រតិភូ​តំណាង​រាស្រ្ត​ខេត្ត​Liao Ning​ក្នុង​​កិច្ច​ប្រជុំ​លើក​ទី​៥​នៃ​មហាសន្និបាត​​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១២​ ​និង​គូសបញ្ជាក់​ថា​​ ​កំណែទម្រង់​រចនាសម្ព័ន្ធ​ផ្នែក​ផ្គត់ផ្គង់​ជា​ផ្លូវ​ចាំបាច់​ត្រូវ​តែ​ដើរ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត​Liao Ning​​។

      ត្រូវ​ជំរុញ​កំណែទម្រ់ង​រចនាសម្ព័ន្ធ​ផ្នែក​ផ្គត់ផ្គង់​នៃ​ខេត្ត​Liao Ning​ឲ្យ​បន្ត​ទទួល​បាន​ការ​រីកចម្រើន​ថ្មី​ ​និង​ត្រូវ​​ប្តេជ្ញាចិត្ត​ក្នុង​ការ​ជំរុញ​​ឧស្សាហកម្ម​ខេត្ត​​Liao Ning​។ ​ត្រូវ​ក្តាប់​ជាប់​ជា​សំខាន់​នូវ​ការ​ផ្លាស់ប្តូរ​រូបមន្ត​និង​លើក​កម្ពស់​លំដាប់​ថ្នាក់​នៃ​ផលិតកម្ម​ ​ដើម្បី​កកើត​បាន​​ជា​ប្រព័ន្ធ​ឧស្សាហកម្ម​ដែល​ប្រកប​ដោយ​កម្លាំង​ប្រកួតប្រជែង​និង​កម្លាំង​ទ្រទ្រង់​ជា​បន្ត​បន្ទាប់​ ​ព្រម​និង​​ជំរុញ​ឲ្យ​កកើត​ជា​ឧស្សាហកម្ម​ងើប​ឡើង​ថ្មី​ជា​យុទ្ធសាស្រ្ត​ដើម្បី​ដើរ​ទន្ទឹម​​ជា​មួយ​នឹង​​ផលិតកម្ម​ប្រពៃណី​។ ​ត្រូវ​ចាត់​ទុក​សហគ្រាស​កម្មសិទ្ធិ​រដ្ឋ​ជា​ក្បាល​ម៉ាស៊ីន​​នៃ​ការ​ជំរុញ​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​ខេត្ត​Liao Ning​ ​ពូនជ្រំ​កម្លាំង​ប្រកួតប្រជែង​ជា​ស្នូល​ ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ក្លាយ​​ជា​កម្លាំង​នាំមុខ​នៃ​ការ​រ​អភិវឌ្ឍ​ក្រោម​ការ​ជំរុញ​នៃ​ការ​ច្នៃ​ប្រឌិត​ថ្មី​  ក៏​ដូច​ជា​ពន្លឿន​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា​សហគ្រាស​ដែល​ប្រកប​ដោយ​ស្មារតី​ច្នៃ​ប្រឌិតថ្មី​និង​សមត្ថភាព​ច្នៃ​ប្រឌិត​ថ្មី​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ