នាយករដ្ឋមន្រ្តី​ចិន​​ចូលរួម​ការ​ពិនិត្យ​ពិភាក្សា​នៃ​គណៈប្រតិភូ​តំណាង​រាស្រ្ត​ខេត្ត​សានតុង​  និង​ថ្លែង​អំពី​បញ្ហា​ថា​តើ​ហេតុ​អ្វីបាន​ជា​សម្រួល​បញ្ចុះ​តិច​តួច​នូវ​ទិស​ដៅ​កំណើន​សេដ្ឋកិច្ច
2017-03-07 16:43:08  cri  Web Editor:Zhai Qianqian

     ​​  នៅ​ព្រឹក​ថ្ងៃទី ៦ ខែមីនា​ ពេល​ចូល​រួ​ម​ការ​ពិនិត្យ​ពិភាក្សា​អំពី​​របាយការណ៍​ការងារ​រដ្ឋាភិបាល​ចិន​​របស់​គណៈប្រតិភូ​តំណាង​រាស្រ្ត​ខេត្ត​សាន​តុងដែល​ចូលរួម​សន្និសីទ​​លើក​ទី ៥ នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​និតីកាល​ទី ១២ ​។ លោក​Li Keqiang នាយករដ្ឋមន្រ្តី​ចិន​​បាន​ថ្លែង​ថា របាយការណ៍​ការងារ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ទិសដៅ​កំណើន​សេដ្ឋកិច្ច​ក្នុង​ ២០១៧​ នេះ​គឺ​ប្រហែល ៦,៥ %​ ។ ប្រការ​នេះ​​មិន​គ្រាន់​តែអាច​​រក្សា​​កំណើន​សេដ្ឋកិច្ច​នៅ​ត្រឹម​កម្រិត​មធ្យម​និង​ខ្ពស់​ ហើយ​សម​​ស្រប​នឹង​​ក្រឹត្យ​ក្រម​សេដ្ឋកិច្ចប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​កំណើន​ច្រើន​ជាង​ឆ្នាំ​ទៅ​ទៀត​ផង​​ ដែល​អាច​ផ្តល់​ឱកាស​ការងារ​គ្រប់​គ្រាន់​បង្គួរ​ផង​ដែរ ។

      របាយការណ៍​ការងារ​រដ្ឋាភិបាល​​ឆ្នាំ​នេះ​បាន​កំណត់​ទិសដៅ​​​កំណើន​សេដ្ឋកិច្ច​ប្រហែល​ ៦,៥ %​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ទៅ​​ បាន​​សម្រួល​​​បញ្ចុះ​ចំនួន​តិច​តួច​​​​ ។ ទាក់​ទិន​នឹង​​ការ​​​កែ​សម្រួលលើក​នេះ​ លោក​Li Keqiangបាន​ថ្លែង​ថា យើង​ធ្វើ​ការ​កែ​សម្រួលបន្តិច​នូវ​កំណើន​សេដ្ឋកិច្ច​គឺ​ដើម្បី​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ច្រើន​ទៅ​លើ​គុណភាព​និង​ប្រសិទ្ធភាព​ ចាត់​ទុក​​គុណភាព​និង​ប្រសិទ្ធភាព​ជា​ស្នូល​ ។ ការ​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​ជាក់​ស្តែង​ត្រូវ​ការ​សម្រេច​ការ​ផ្លាស់​ប្តូរ​រូបមន្ត​​និង​លើក​កម្ពស់​លំដាប់​ថ្នាក់​ ត្រូវ​ការ​បោះ​ជំហាន​ទៅ​កាន់​ថ្នាក់​មធ្យម​និង​ខ្ពស់ ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ