ក្រសួង​ហិរញ្ញវត្ថុ​ចិន​៖​ ថវិកា​ផ្នែក​ការពាតិ​ជាតិ​ចិន​ប្រចាំឆ្នាំ​២០១៧​មាន​ប្រមាណ​ជា​១​ទ្រីលានយាន់​​ ​កើនឡើង​៧%​
2017-03-06 16:03:18  cri  Web Editor:Wang Zhaojun

      ថ្ងៃទី​៦​ខែ​មីនា​ ​អ្នក​ទទួលខុសត្រូវ​ពាក់ព័ន្ធ​នៃក្រសួងការពារ​ជាតិ​ចិន​បាន​ថ្លែង​ថា​ ​បើក​តាម​ការ​រៀបចំ​ចាត់ចែង​នៃ​ថវិកា​ហិរញ្ញវត្ថុ​ចិន​ប្រចាំឆ្នាំ​២០១៧​ ​ការ​ចំណាយ​ផ្នែក​ការពារជាតិ​មាន​ប្រហែល​​១​លាន​ ​៤​ម៉ឺន​៤​ពាន់​៣៩៧​លាន​យាន់​ប្រាក់ចិន​ ​កើន​ជាង​ឆ្នាំ​ទៅ​ចំនួន​៧​%​។ ​អ្នក​ទទួល​ខុសត្រូវ​រូប​នេះ​បាន​បង្ហើប​ឲ្យដឹង​អំពី​ទិន្ន័យ​ទាំង​នេះ​នៅពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាន​អំពី​បញ្ហា​ថវិកា​​ផ្នែក​ការពារ​ជាតិ​ចិន​ប្រចាំ​ឆ្នាំ​២០១៧​នា​ថ្ងៃដដែល​។

      អ្នក​ទទួល​ខុសត្រូវ​រូប​នេះ​បាន​ថ្លែង​ថា​ ​រដ្ឋាភិបាល​ចិនប្រកាន់​ខ្ជាប់​នូវ​គោលណែនាំ​ដែល​កិច្ចកសាង​សេដ្ឋកិច្ច​និង​កិច្ច​ការពារ​ជាតិ​អភិវឌ្ឍ​ដោយ​ស៊ី​សង្វាក់​គ្នា​ ​ដូច្នេះ​គឺ​អនុលោម​តាម​កម្រិត​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​និង​តម្រូវការ​ផ្នែក​កិច្ចការ​ពារ​​ជាតិ​មក​កំណត់​ការ​ចំណាយ​ផ្នែក​ការពារជាតិ​ប្រចាំ​ឆ្នាំ​ដោយ​សមរម្យ​។

      អ្នកទទួល​ខុសត្រូវ​រូប​នេះ​បាន​ថ្លែង​ទៀត​ថា​ ​ថវិកា​ការពារ​ជាតិ​ដែល​បន្ថែម​ក្នុង​ឆ្នាំ​២០១៧​ ​នឹង​ប្រើប្រាស់​ជា​សំខាន់​សម្រាប់​ការ​ផ្តល់​ការ​គាំទ្រ​ដល់​ការ​ធ្វើ​ឲ្យ​ជម្រៅ​នូវ​កំណែទម្រង់​ការពារ​ជាតិ​និង​កងទ័ព​ ​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​ស៊ីជម្រៅ​នូវ​ការ​រួម​បញ្ចូល​គ្នា​រវាង​កងទ័ព​និង​ប្រជាជន​​ ​ក៏ដូច​ជា​កែលម្អ​លក្ខណៈសម្បត្តិ​​ការងារ​ ​ការ​ហ្វឹកហាត់​និង​ការ​ធានា​ផ្នែក​រស់នៅ​របស់​កងទ័ព​តាម​មូលដ្ឋាន​ផងដែរ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ