លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋ​ចិន​គូសបញ្ជាក់​ថា​ត្រូវ​អនុវត្ត​ជាក់ស្តែង​នូវ​ទស្សនៈ​អភិវឌ្ឍ​ថ្មី​ ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​កំណែទម្រង់​និង​បើក​ចំហ​ ​ពន្លឿន​កិច្ច​កសាង​ទីក្រុង​ទំនើប​លំដាប់​អន្តរជាតិ​
2017-03-06 16:02:24  cri  Web Editor:Wang Zhaojun

      នៅ​ល្ងាច​ថ្ងៃទី​៥​ខែ​មីនា​ ​ពេល​ចូលរួម​ការ​ពិនិត្យ​ពិភាក្សា​របស់​គណៈប្រតិភូ​តំណាង​រាស្រ្ត​សៀងហៃ​នៃ​កិច្ចប្រជុំ​លើក​ទី​៥​របស់​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១២​ លោក​ស៊ី​ ​ជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ​ប្រធានរដ្ឋចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​ចិន​បាន​គូសបញ្ជាក់ថា​ ​ត្រូវ​តែ​អនុវត្ត​ជាក់ស្តែង​នូវ​ញ្ញាណ​ទស្សនៈ​អភិវឌ្ឍន៍​​ថ្មី​ ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​កំណែទម្រង់​និង​បើក​ចំហ​ ណែនាំ​ចំពោះ​ការ​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​ច្នៃ​ប្រឌិត​ថ្មី​ ​បង្កើន​ឥត​ឈប់ឈរ​នូវ​កម្លាំង​ទាក់ទាញ​ សមត្ថភាព​បង្កើត​និង​កម្លាំង​ប្រកួតប្រជែង​ ​សំដៅ​​ពន្លឿន​កិច្ច​កសាង​ទីក្រុងទំនើប​លំដាប់​អន្តរជាតិ​​។

      លោក​ស៊ី​ ជីនភីង​បាន​ថ្លែង​ថា​ ​លោក​សង្ឃឹម​ថា​តំណាង​រាស្រ្ត​​ក្រុង​សៀងហៃ​បន្ត​អនុលោម​តាម​សំណូមពរ​ស្តីពី​ការ​បំពេញ​ការងារ​ឲ្យ​បាន​ល្អ​ក្នុង​ឋានៈ​ជា​អ្នក​នាំ​មុខ​នៃ​កំណែទម្រង់​និង​បើក​ចំហ​ទូទាំង​ប្រទេស​ ​ក៏​ដូច​ជា​អ្នក​នាំមុខ​ផ្នែក​អភិវឌ្ឍ​ដោយ​ច្នៃ​ប្រឌិត​ថ្មី​ ​ដើម្បី​ទទួល​បាន​សមិទ្ធផល​ថ្មី​ក្នុង​ការ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​កំណែ​ទម្រង់​ចំពោះ​តំបន់​សាកល្បង​ផ្នែក​ពាណិជ្ជកម្ម​សេរី​ ​ទទួល​បាន​សមិទ្ធផល​ថ្មី​ក្នុង​ការ​ជំរុញ​កិច្ច​កសាង​ជា​ស្នូល​នៃ​ការ​ច្នៃ​ប្រឌិត​ថ្មី​ដោយ​បច្ចេកវិទ្យា​ ​ទទួល​បាន​សមិទ្ធផល​ថ្មី​ក្នុង​ការ​ជំរុញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​អភិបាលកិច្ច​សង្គម​ ​ព្រម​និង​ទទួល​សមិទ្ធផល​ថ្មី​ក្នុង​ការ​គ្រប់គ្រង​បក្ស​ដោយ​តឹងរ៉ឹង​​គ្រប់​ជ្រុងជ្រោយ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ