លោក​Wang Qishan សមាជិកគណអចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​​​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​​៖​ត្រូវ​បង្កើត​យន្តការ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ដឹក​នាំ​ដោយ​បក្ស​​
2017-03-06 16:26:30  cri  Web Editor:Zhai Qianqian

     ​​  រសៀល​ថ្ងៃទី ៥ ខែមីនា​ លោក​Wang Qishan សមាជិក​គណអចិន្រ្តៃយ៍​នៃ​ការិយាល័យ​នយោបាយ​​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​ជា​លេខាធិការ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​វិន័យនៃ​គណៈកម្មាធិការ​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ចូលរួម​ការ​ពិនិត្យ​ពិភាក្សា​នៃ​គណៈប្រតិភូ​តំណាង​រាស្រ្ត​ប៉េកាំង​ ។ លោក​បាន​គូស​បញ្ជាក់​ថា ការ​ស្វែង​រក​មធ្យោបាយ​ដែល​មានប្រសិទ្ធភាព​សម្រាប់​ត្រួត​ពិនិត្យ​និង​គ្រប់​គ្រង​ដោយ​ខ្លួនឯង​​​ក្រោម​​លក្ខខណ្ឌ​​ដែល​បក្ស​កុម្មុយនិស្ត​ជា​បក្ស​កាន់​អំណាច​រយៈ​ពេល​យូរ គឺ​ពាក់​ព័ន្ធនឹង​ការ​ប្រកាន់​ខ្ជាប់​និង​ការ​ពង្រឹង​សមត្ថភាព​ដឹក​នាំ​របស់​បក្ស ពាក់​ព័ន្ធ​នឹង​ការ​លើក​កម្ពស់​សមត្ថភាព​កាន់​អំណាច​និង​កម្រិត​​អភិបាលកិច្ច​របស់​បក្ស​ ត្រូវ​តែ​មាន​ក្តី​ក្លាហាន​ក្នុង​ការ​ធ្វើ​បដិវត្តន៍​ចំពោះ​ខ្លួនឯង​​ ធ្វើ​ឲ្យ​​ការ​កែ​ទម្រង់​យន្តការ​ត្រួតពិនិត្យ​និងអភិបាលកិច្ច​ប្រទេស​ជាតិ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ ព្រម​និង​បង្កើត​យន្តការ​ការងារ​សម្រាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ដឹក​នាំ​ដោយ​បក្ស​ ។

      លោក​ Wang Qishan បាន​ចង្អុល​បង្ហាញ​ថា ត្រូវ​ធ្វើ​ការ​គួប​ផ្សំ​​គ្នា​រវាង​ការ​គ្រប់​គ្រង​បក្ស​យ៉ាង​តឹង​រ៉ឹង​គ្រប់​ជ្រុង​ជ្រោយ​​ ជា​មួយ​នឹង​​ការ​ធ្វើ​ឲ្យ​កំណែទម្រង់​មានភាព​កាន់​តែស៊ី​ជម្រៅ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​​ និង​ការ​ធ្វើ​ឲ្យ​មាន​នីតិរដ្ឋ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ ឆ្លង​តាម​រយៈ​ការ​តាក់​តែង​​ច្បាប់​ត្រួតពិនិត្យ​និង​គ្រប់​គ្រង​ប្រទេស​ ផ្តល់​សិទ្ធិ​ពិនិត្យ​អង្កេត​ដ៏​ចាំ​បាច់​ដល់​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​និង​គ្រប់​គ្រង​ ធ្វើ​ឲ្យ​សេចក្តី​​ផ្តួច​ផ្តើម​របស់​បក្ស​ក្លាយ​ទៅជា​ឆន្ទៈ​របស់​ជាតិ​​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ