លោក​ Li​ Ke​qiang​ នាយករដ្ឋមន្ត្រីចិន​និយាយអំពី​កិច្ច​ការពារជាតិ​និង​​កសាង​កងទ័ព​
2017-03-05 15:35:33  cri  Web Editor:Sun Lingling
    ថ្ងៃ​ទី៥​ខែមីនា​ លោក​ Li​ Ke​qiang​ នាយករដ្ឋមន្ត្រីចិន​បាន​ថ្លែង​នៅពេល​ធ្វើ​របាយការណ៍​ការងារ​រដ្ឋាភិបាលថា ​ក្នុងឆ្នាំ២០១៦​ កិច្ចការពារជាតិ​និង​ការកែទម្រង់​កងទ័ព​ទទួលបាន​សមិទ្ធផលថ្មី​ជាច្រើន។ ​កិច្ចកសាង​កងទ័ព​ ការធ្វើ​ទំនើបកម្ម​និង​និយតកម្ម​បាន​ទទួល​ការអភិវឌ្ឍ​ថ្មីនិង​សមិទ្ធផល​ថ្មី។​ នៅឆ្នាំ​២០១៧​ យើង​ត្រូវ​បន្ត​ប្រកាន់ខ្ជាប់​តាម​ការដឹកនាំ​នៃ​គោលដៅ​ពង្រឹង​សមត្ថភាព​កងទ័ព​ក្រោម​និម្មាបនកម្មថ្មី​របស់​បក្សកុម្មុយនិសចិន​ ដើម្បី​ជំរុញ​កិច្ច​កសាង​កងទ័ព​ដោយ​នយោបាយ​ កិច្ចកសាង​កងទ័ព​ដោយ​កំណែទម្រង់​ ការគ្រប់គ្រង​កងទ័ព​តាម​ច្បាប់​ បង្កើន​កម្លាំង​បង្វឹកបង្ហាត់​ទាហាន​ គាំពារ​យ៉ាង​ដាច់ខាត​និង​មាន​ប្រសិទ្ធភាព​នូវ​អធិបតេយ្យភាព​សន្តិសុខ​និង​ផលប្រយោជន៍​ខាង​ការអភិវឌ្ឍនៃ​ប្រទេសជាតិ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ