លោក​ Li​ Ke​qiang​ នាយករដ្ឋមន្ត្រីចិន​និយាយ​អំពី​ការងារ​នៃ​តំបន់​ហុងកុង​ម៉ាកាវ​និង​តៃវ៉ាន់​
2017-03-05 15:34:12  cri  Web Editor:Sun Lingling
    ថ្ងៃ​ទី៥​ខែមីនា ពេល​ធ្វើ​របាយការណ៍​ការងារ​រដ្ឋាភិបាល​ លោក​ Li​ Ke​qiang​ នាយករដ្ឋមន្ត្រីចិន​បាន​ឧទ្ទេសនាម​អំពី​គោលលំនាំ​ការងារ​នៃ​តំបន់​ហុងកុង​ ម៉ាកាវនិង​តៃវ៉ាន់​ ។​ លោក​ថ្លែងថា ​យើងត្រូវ​បន្ត​អនុវត្ត​ដោយ​គ្រប់​ជ្រុងជ្រោយ​នូវ​គោលនយោបាយ​ប្រទេស​មួយ​អនុវត្ត​ប្រព័ន្ធ​២ ​ប្រជាជន​ហុងកុង​គ្រប់គ្រង​ហុងកុង ​ប្រជាជន​ម៉ាកាវ​គ្រប់គ្រង​ម៉ាកាវ ​និង​គោលណែនាំ​ដែល​ប្រកប​ដោយ​ស្វ័យភាព​ខ្ពស់ ​អនុវត្ត​ការងារ​តាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​មូលដ្ឋាន​ដោយ​ម៉ឺងម៉ាត់ ​ធានា​ឲ្យការ​​អនុវត្ត​គោល​នយោបាយ​ប្រទេស​អនុវត្ត​ប្រព័ន្ធ​២​នៅ​ហុងកុង​និង​ម៉ាកាវ​ដោយ​ឥតងាករេ​។យើងត្រូវ​ប្រកាន់ខ្ជាប់​គោល​ការណ៍​ប្រទេស​ចិន​តែមួយ គាំពារ​មូលដ្ឋាន​នយោបាយ​នៃ​មតិឯកភាព​រួម​ឆ្នាំ​១៩៩២ ​គាពារ​អធិបតេយ្យភាព​ជាតិ​និង​បូរណភាពទឹកដី ​គាំពារ​ទំនាក់ទំនង​រវាង​ត្រើយទាំង​សង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​និង​ការ​អភិវឌ្ឍន៍​ដោយ​សន្តិភាព​ព្រមទាំង​សន្តិភាព​និង​ស្ថិរភាព​នៅ​​សមុទ្រ​តៃវ៉ាន់។​ប្រឆាំង​និង​ទប់ស្កាត់​យ៉ាង​ដាច់​ខាតចំពោះ​​សកម្មភាព​អបគមនិយម​​របស់​ពួក​ទាមទារ​ឲ្យ​តៃវ៉ាន់​ឯករាជ្យ​ ​មិន​អនុញ្ញត​ឲ្យ​បុគ្គល​​ណា​ម្នាក់​បំបែក​តៃវ៉ាន់​ចេញ​ពី​ចិន​ដីគោក​តាមវិធី​ណា​និង​ក្នុង​នាមអ្វី​ដ៏​ដោយ​៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ