លោក​ Li​ Ke​qiang​ នាយករដ្ឋមន្ត្រីចិន​បាន​ថ្លែងថា​ ក្នុង​ឆ្នាំ២០១៦​ វិស័យ​ការ​ទូត​នៃ​មហា​ប្រទេស​ដែល​មាន​លក្ខណៈ​ពិសេស​របស់​ប្រទេស​ចិន​ទទួល​បាន​សមិទ្ធផល​យ៉ាង​លេច​ធ្លោ​
2017-03-05 15:32:05  cri  Web Editor:Sun Lingling

      ថ្ងៃ​ទី៥​ខែមីនា​ លោក​ Li​ Ke​qiang​ នាយករដ្ឋមន្ត្រីចិន​បាន​ថ្លែង​នៅពេល​ធ្វើ​របាយការណ៍​ការងារ​រដ្ឋាភិបាលថា ​

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ​វិស័យ​ការទូតនៃមហាប្រទេសដែលមានលក្ខណៈពិសេសរបស់ប្រទេសចិនទទួលបានសមិទ្ធផលយ៉ាងលេចធ្លោ 

      អ្នកដឹកនាំរដ្ឋ ​មានលោក ​Xi ​Jin​ping ​ប្រធានរដ្ឋចិនជាដើមបាន​ទៅ​បំពេញទស្សនកិច្ចនៅប្រទេសជាច្រើន ​និង​ចូលរួមសនិ្នសីទក្រៅផ្លូវការនៃអ្នកដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក សនិ្នសីទកំពូលអង្គការសហប្រតិបត្តិការ​សៀងហៃ ​កិច្ចជំនួបអ្នកដឹកនាំប្រទេស​BRICS ​សន្និសីទកំពូល​ស្តីពី​សនិ្តសុខនុយក្លេអ៊ែរ ព្រម​និង​សនិ្នសីទជាន់ខ្ពស់មួយចំនួននៃអង្គការសហប្រជាជាតិ សនិ្នសីទកំពូលអាស៊ីអឺរ៉ុបសនិ្នសីទ​ពាក់​ព័ន្ធ​មួយចំនួនរបស់អ្នកដឹកនាំ​នៃ​កិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ា ​ព្រម​​និងសកម្មភាពសំខាន់​ៗមួយចំនួនទៀត ប្រទេស​ចិន​បានរៀបចំដោយជោគជ័យនូវសន្និសីទ​លើក​ដំបូង​សម្រាប់​អ្នកដឹកនាំនៃកិច្ចសហប្រតិបតិ្តការទន្លេឡានឆាងមេគង្គ។ ​ជំរុញកិច្ចព្រមព្រៀងក្រុងប៉ារីសឲ្យ​បាន​ចូល​ជា​ធរមាន ក្នុងឋានៈជាប្រទេស​ដែល​មាន​ភាព​ទទួលខុសត្រូវ ប្រទេសចិនបានដើរតួនាទីមានលក្ខណៈស្ថាបនា​ទាំង​ក្នុងកិច្ចការអន្តរជាតិនិងតំបន់ បានរួមចំណែកសំខាន់ដើម្បីសនិ្តភាពនិងវឌ្ឍនភាពរបស់ពិភពលោក ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ