XiJinping​ប្រធានរដ្ឋ​ចិន​ ​បញ្ញវន្តប្រទេស​ចិន​ត្រូវ​ទទួល​ខុសត្រូវ​ដោយ​មិន​ប្រចាំគ្នា​សកម្ម​បំពេញ​តួនាទីរបស់​ខ្លួន ​រួមវិភាគទាន​កាន់តែ​ច្រើន​ដល់​ភាព​ខ្លាំង​ពួកែរបស់​ប្រទេស​ជាតិ​ ភាព​ចំរុង​ចំរើន​របស់​ប្រជាជាតិ​និង​សុភមង្គល​របស់​ប្រជាជន
2017-03-05 11:58:52  cri  Web Editor:Liu Yan

   

   រសៀល​ថ្ងៃទី៤ ខែមីនា ​លោក​XiJinping​ប្រធានរដ្ឋ​ចិន​អញ្ជើញ​ទៅ​សួរសុខទុក្ខ​ចំពោះ​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យមួយ​ចំនួន​ដែល​ចូលរួម​មហាសន្និបាទ​លើក​ទី​១៥​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី១២ ហើយ​ចូលរួម​កិច្ចប្រជុំ​ចម្រុះ​ ស្តាប់​យោបល់​និង​សំណ្នើ។​លោក​បាន​គូសបញ្ជាក់ថា​ ​បុព្វហេតុដ៏មហិមាបាន​​​សម្រេច​ថា ​យើង​ត្រូវ​ការ​ចំណេះដឹង​និង​បញ្ញវន្ត​ឲ្យ​បាន​កាន់តែ​ច្រើន ​ហើយ​កាន់តែ​ត្រូវ​ការ​បញ្ញវន្ត​រួមវិភាគទាន​កាន់តែ​ច្រើន​ដល់​ភាព​ខ្លាំង​ពួកែរបស់​ប្រទេស​ជាតិ​ ភាព​ចំរុង​ចំរើន​របស់​ប្រជាជាតិ​និង​សុភមង្គល​របស់​ប្រជាជន។​បញ្ញវន្ត​ប្រទេស​យើង​ដ៏​ច្រើន​កុះករ​ត្រូវ​សកម្មបំពេញ​តួនាទី​របស់​ខ្លួន​ ខំប្រឹង​ព្យាយាម​ ធ្វើការងារ ​រួមវិភាគទាន​កាន់តែ​ច្រើន​ដល់​ការ​កសាង​សង្គម​មាន​ជីវភាព​ធូរធា​បង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយ​និង​កសាង​ប្រទេស​ខ្លាំង​ពូកែ​ខាង​វិទ្យាសាស្ត្រ​បច្ចេកទេស​លើ​ពិភពលោក​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ