សន្និបាត​លើក​ទី​៥​នៃ​មហាសន្និបាទ​សភា​ដំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតកាល​ទី​១២​រៀបចំធ្វើ​សន្និសីទ​កាសែត
2017-03-05 11:58:19  cri  Web Editor:Liu Yan

    ថ្ងៃទី៤ ខែមីនា ​សន្និបាត​លើក​ទី​៥​នៃ​មហាសន្និបាត​សភា​ដំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១២​បាន​រៀបចំធ្វើ​សន្និសីទ​សារព័ត៌មាន​ ​លោក​ស្រី​Fuying​អ្នកនាំពាក្យ​នៃ​មហាសន្និបាត​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​យកព័ត៌មាន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ចិន​ស្តីពី​របៀវារៈ​នៃ​មហាសន្និបាទ​និង​ការងារ​មហាសន្និបាត​សភាដំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ ​ហើយ​មាន​ប្រតិកម្ម​ចំពោះ​បញ្ហាក្តៅ​ចំណុច​ដែល​ប្រជាជន​យកចិត្តទុកដាក់​នោះ​។

លោកស្រីFuying​បាន​ឧទ្ទេសនាម​ថា​ ​មហាសន្និបាត​លើក​នេះ​សម្ពោធបើក​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ​ហើយ​នឹង​បិទ​សម័យ​ប្រជុំ​នៅ​ព្រឹក​ថ្ងៃទី១៥ ​ខែមីនា ​មាន​របៀវារៈចំនួន​១១។​ក្រៅ​ពី​ពិនិត្យ​ពិភាក្សា​ជា​ប្រចាំ​ចំពោះ​របាយការណ៍​ទាំង​៦​រួមទាំង​របាយការណ៍​ការងារ​រដ្ឋាភិបាល​ចិន​ជាដើម ​ក៏នឹងពិនិត្យ​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​នៃ​គោលការណ៍​ទូទៅ​នៃ​ក្រមរដ្ឋប្បវេណីទូទៅ​ពិភាក្សា​ទាំង​ចំនួន​៣​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ដំណាង​នៃ​មហាសន្និបាទ​សភាដំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣។

ពេល​និយាយ​ដល់​ទំនាក់ទំនងរវាង​ប្រទេស​ចិន​និង​អាមេរិក ​លោកស្រីFuying​បាន​ថ្លែងថា​ ​លោកXiJinping​ប្រធានរដ្ឋ​ចិន​និង​លោក​Trump​ប្រធានាធិបតី​អាមេរិក​បានជួបពិភាក្សា​តាម​ទូរសព័្ទ​ដោយ​ផ្ទាល់​ ​ដែល​បាន​បង្ហាញ​ព័ត៌មាន​យ៉ាង​ច្បាស់ថា ​​ប្រទេស​ចិន​និង​អាមេរិក​នឹង​ធ្វើ​កិច្ចសហប្រតិបត្តិការ​កាន់តែ​ច្រើន​ ហើយ​​ក្លាយ​ទៅ​ជា​ដៃគូ​ដ៏​ល្អ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ