មហាសន្និបាត​លើកទី ៥ នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីត្តិកាលទី ១២ សម្ពោធបើក​នៅ​ក្រុងប៉េកាំង រដ្ឋាភិបាលចិន​ប្រកាស​ផែនទី​បង្ហាញផ្លូវ​អំពីការ​អនុវត្ត​នយោបាយ​ប្រចាំឆ្នាំ
2017-03-05 11:51:01  cri  Web Editor:Xu Xiaoxia

    ព្រឹក​ថ្ងៃទី ៥ ខែមីនា មហាសន្និបាត​លើកទី ៥ នៃ​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេសចិន​នីត្តិកាលទី ១២ បាន​សម្ពោធបើក​នៅ​ក្រុងប៉េកាំង អ្នកដឹកនាំ​បក្ស​និងរដ្ឋ​ចិន មាន​លោកស៊ីជីនភីង​ជាដើម​បាន​អញ្ជើញ​ចូលរួម ។

    នៅក្នុង​សន្និសីទ​សម្ពោធបើក លោក​លីខឺឈាំង នាយករដ្ឋមន្ត្រីចិន​បាន​ធ្វើ​របាយការណ៍​ការងារ​រដ្ឋាភិបាល​ជូន​អង្គប្រជុំ បូកសរុប​ការងារ​រដ្ឋាភិបាល​ប្រចាំឆ្នាំ​២០១៦ ហើយបាន​ចាត់ចែង​ដោយ​ជាក់ស្តែង​នូវ​ផ្លូវ​អនុវត្ត​នយោបាយ​ក្នុងឆ្នាំ ២០១៧ ។

    នៅ​ថ្ងៃ​បន្តាប់ទៀត តំណាង​នៃ​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ជិត ៣០០០ នាក់​នឹង​បំពេញ​តួនាទី​របស់ខ្លួន ពិនិត្យពិភាក្សា​របាយការណ៍​ការងារ​រដ្ឋាភិបាល ហើយនឹង​ធ្វើការ​បោះឆ្នោត​សម្រេច​នៅពេល​បិទ​មហាសន្និបាត ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ