លោកស្រី ​Fu​ ying​ ថ្លែងថា​ រយៈពេល​ធ្វើ​មហាសន្និបាត​លើក​ទី៥​នីតិកាល​ទី១២​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​គឺ​១០ថ្ងៃ​កន្លះ ​នឹង​ឆ្លងតាម​សន្និសីទ​អ្នកសារព័ត៌មាន​និង​ផ្លូវរដ្ឋមន្ត្រី​ជាដើម​ឆ្លើយតប​នឹង​ការយកចិត្តទុកដាក់​របស់​សង្គម​
2017-03-04 15:06:51  cri  Web Editor:Sun Lingling

     ព្រឹក​ថ្ងៃទី៤​ខែមីនា​ លោកស្រី​ Fu ​ying​ អ្នកនាំពាក្យ​នៃ​មហាសន្និបាត​លើក​ទី៥​នីតិកាល​ទី១២​របស់​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​បាន​ឧទ្ទេសនាម​ក្នុង​សន្និសីទ​ប្រកាស​ព័ត៌មានថា​ មហាសន្និបាត​លើកនេះ​គឺ​សម្ពោធបើក​នៅ​ព្រឹក​ថ្ងៃទី៥​ខែមីនា ​ហើយ​បិទសម័យ​ប្រជុំ​នៅ​ព្រឹក​ថ្ងៃទី១៥​ខែមីនា ។

លោកស្រី ​Fu​ ying​ បាន​ឧទ្ទេសនាមថា ​មហាសន្និបាត​លើកនេះ​ ក្រៅពី​ត្រូវ​ពិនិត្យ​ពិភាក្សា​របាយការណ៍​ចំនួន​៦​ដែល​រួមមាន​របាយការណ៍​ការងារ​រដ្ឋាភិបាល​ នៅ​ត្រូវ​ពិនិត្យ​ពិភាក្សា​ពង្រាង​គោលការណ៍​ទូទៅ​នៃច្បាប់​រដ្ឋប្បវេណី​និង​គម្រោងពិភាក្សា​ចំនួន៣​ដែល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសរើស​តំណាង​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ផងដែរ ។

លោកស្រី​ថ្លែង​ទៀតថា​ នៅក្នុង​ពិធី​បិទ​សម័យប្រជុំ​នៅ​ព្រឹក​ថ្ងៃទី១៥​ខែមីនា​ លោក ​Li ​Ke​qiang ​នាយករដ្ឋមន្ត្រី​ចិន​នឹង​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ចិននិង​បរទេស ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ