ថ្ងៃទី៣ខែមីនា ពេលធ្វើរបាយការណ៍ការងារជូនមហាសន្និបាតក្នុងពិធីសម្ពោធបើកនៃមហាសន្និបាតលើកទី៥នីតិកាលទី១២នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Yu Zhengsheng ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានថ្លែងថា ត្រូវប្រកាន់ខ្ជាប់នូវការដឹកនាំរបស់បក្សកុម្មុយនិស្តចិនចំពោះការត្រួតពិនិត្យដោយប្រជាធិបតេយ្យរបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនជាប់រហូត ។
លោក Yu Zhengsheng បានថ្លែងថា ការត្រួតពិនិត្យត្រូវតែត្រួតពិនិត្យយ៉ាងពិតប្រាកដ ហើយការត្រួតពិនិត្យត្រូវស្របតាមច្បាប់ ។ ចំពោះពាក្យសម្តីនិងទង្វើណាទាំងអស់ដែលល្មើសនឹងគោលការណ៍មូលដ្ឋាន៤ខ សុទ្ធតែចាំបាច់ត្រូវតែប្រឆាំងយ៉ាងដាច់ខាតដោយកាន់អាកប្បកិរិយាច្បាស់លាស់ និងមានគោលជំហរយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាទិសដៅនយោបាយត្រឹមត្រូវនៃការត្រួតពិនិត្យប្រជាធិបតេយ្យរបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ។