បញ្ហា​វប្បធម៌ ការអប់រំ​និង​ការចិញ្ចឹម​អ្នកចាស់ជរា​ក្លាយទៅជា​ចំណុចក្តៅ​ដែល​សមាជិក​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​យកចិត្តទុកដាក់
2017-03-04 16:01:33  cri  Web Editor:Xu Xiaoxia

    រសៀល​ថ្ងៃទី ៣ ខែមីនា មហាសន្និបាត​លើកទី ៥ នៃគណៈកម្មាធិការ​ទូទាំង​ប្រទេស​នីត្តិកាលទី ១២ នៃ​សភា​ប្រឹក្សានយោបាយ​ប្រជាជន​ទូទាំងប្រទេសចិន​បាន​សម្ពោធបើក​ជាផ្លូវការ ។ ក្នុង​សន្និបាត​ឆ្នាំនេះ បញ្ហាវ​ប្បធម៌​និង​ការអប់រំ​ក្លាយ​ទៅជា​ចំណុចក្តៅ​ដែល​សមាជិកសភាប្រឹក្សានយោបាយ​យកចិត្តទុកដាក់ ។

    លោក​Yu Minghong សមាជិក​សភា​ប្រឹក្សា​នយោបាយ​ទូទាំង​ប្រទេស​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ខាង​អប់រំ​New Oriental បាន​ថ្លែងថា រដ្ឋ​ចាំបាច់​មាន​មធ្យោបាយ​រឹង សម្របសម្រួល​ធនធាន​នៃ​សាលាបថមសិក្សា​ទាំងអស់ ដើម្បី​ធានា​សមភាព​ខាងអប់រំ ។

ក្រៅពី​ការអប់រំ បញ្ហា​ចិញ្ចឹម​អ្នកចាស់ជរា ជាពិសេស​គ្រួសារ​ដែល​មានកូន​តែមួយ​ចិញ្ចឹម​អ្នកចាស់ជរា​យ៉ាងម៉េច​បានត្រូវ​សមាជិក​សភា​ប្រឹក្សានយោបាយ​យកចិត្តទុកដាក់​យ៉ាងខ្លាំង ។ លោក​Pan Qinglin សមាជិក​សភា​ប្រឹក្សានយោបាយ​ទូទាំងប្រទេស​មាន​គម្រោង​មួយច្បាប់​អំពី​ការអំពាវនាវ​រដ្ឋ​ផ្តល់​ថ្ងៃឈប់សម្រាក​ទាំងមាន​ប្រាក់ខែ​ដល់​មនុស្ស​ដែល​គ្មានបងប្អូន ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ