ប្រទេសចិន​ប្រកាស​​យុទ្ធសាស្ត្រស្តី​ពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​បណ្តាញ​អ៊ីនធើណេត​
2017-03-02 10:54:46  cri  Web Editor:Sun Lingling

    ឆ្លងកាត់​ការអនុញ្ញាត​ពី​ក្រុមដឹកនាំ​សន្តិសុខ​បណ្តាញ​អ៊ីនធើណេត​និង​ព័ត៌មានវិទ្យា​មជ្ឈិមចិន​ ក្រសួង​ការបរទេសចិន​និង​ការិយាល័យ​ព័ត៌មាន​បណ្តាញ​អ៊ីនធើណេត​ជាតិចិន​បាន​រួមគ្នា​ប្រកាស​យុទ្ធសាស្ត្រស្តី​ពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​បណ្តាញ​អ៊ីនធើណេត​នៅថ្ងៃ​ទី១​ខែមីនា​ ។​ យុទ្ធសាស្ត្រនេះ​បាន​ចាត់ទុក​ការអភិវឌ្ឍន៍​ដោយ​សន្តិភាព​និង​កិច្ចសហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ​ជា​ប្រធានបទ​ ចាត់ទុក​ការបង្កើត​សហគមន៍រួម​វាសនា​នៃ​បណ្តាញ​អ៊ីនធើណេត​ជាគោលដៅ​ ហើយបាន​លើកឡើង​ពី​ការផ្តើមគំនិត​របស់​ប្រទេសចិន​ដោយ​គ្រប់ជ្រុងជ្រោយ​ជាលើកដំបូង​អំពី​ការជំរុញ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​បណ្តាញ​អ៊ីនធើណេត​ព្រមទាំង​បាន​ផ្តល់​គម្រោង​ប្រទេសចិន​សម្រាប់​ដោះស្រាយ​បញ្ហាពិបាក​ក្នុង​ការគ្រប់គ្រង​បណ្តាញ​អ៊ីនធើណេត​ទូទាំង​ពិភពលោក ​នេះគឺជា​ឯកសារ​ដ៏មាន​លក្ខណៈ​យុទ្ធសាស្ត្រ​សម្រាប់​ណែនាំ​ប្រទេសចិន​ចូលរួម​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​បណ្តាញ​អ៊ីនធើណេត ។

    សូម​បញ្ជាក់ថា​ នេះគឺជា​យុទ្ធសាស្ត្រ​អន្តរជាតិ​អំពី​បញ្ហា​បណ្តាញ​អ៊ីនធើណេត​ដែល​ប្រទេសចិន​បាន​ប្រកាសជា​លើកដំបូង ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ