ភាគី​ចិន​បង្ហាញ​ថា ​គាំទ្រ​សហគ្រាស​វិនិយោគ​ទុន​ដោយ​ប្រទេស​ចិន​សកម្ម​ចូល​រួម​ការ​ប្រកួត​ប្រជែង​ដេញ​ថ្លៃ​គម្រោង​ផ្លូវ​ដែក​ល្បឿន​លឿន​ពី​ម៉ាឡេស៊ី​ទៅ​សឹង្ហបូរី
2017-02-28 15:23:42  cri  Web Editor:Ma Xiaoqing

     ថ្ងៃ​ទី​២៧​ខែ​កុម្ភៈ ​លោក ​GengShuangអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ថា ​ផ្លូវ​ដែក​ល្បឿន​លឿន​ពី​ម៉ាឡេស៊ី​ទៅ​សឹង្ហបូរី​មាន​អត្ថន័យ​ដ៏​សកម្ម​សម្រាប់​ការ​ជំរុញ​ការ​ត​ភ្ជាប់​តំបន់​ ​ហើយ​ជា​គម្រោង​កិច្ច​សហការ​សំខាន់​មួយ​ក្រោម​ក្រប​ខណ្ឌ​ផ្លូវ​មួយ​និង​ខ្សែ​ក្រវ៉ាត់​មួយ។

លោក ​GengShuangបន្ត​ថា​ ប្រទេស​ទាំង​ពីរ​ចិន​និង​សឹង្ហបូរី​មាន​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ដែល​ត្រូវ​រ៉ូវ​គ្នា​ខ្លាំង​ណាស់​ ហើយ​មាន​អនាគត​ដ៏​ទូលំទូលាយ​ក្នុង​ការ​ជំរុញ​កិច្ច​សហការ​ក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ បច្ចេកវិទ្យា​ព័ត៌មាន​និង​ហិរញ្ញវត្ថុ​ជា​ដើម​ក្រោម​ក្រប​ខណ្ឌ​ផ្លូវ​មួយ​និង​ខ្សែ​ក្រវ៉ាត់​មួយ។​ជឿ​ជាក់​ថា ​ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​រវាង​ភាគី​ទាំង​ពីរ​ ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​និង​សឹង្ហបូរី​អាច​ទទួល​ការ​អភិវឌ្ឍន៍​កាន់​តែ​ធំ។

    លោក ​GengShuangបន្ត​ទៀត​ថា​ យើង​រីករាយ​ដែល​បាន​ឃើញ​ថា ​ប្រទេស​សឹង្ហបូរី​និង​ប្រទេស​ម៉ាឡេស៊ី​សុទ្ធ​តែ​សំដែង​ការ​ស្វាគមន៍​សហគ្រាស​ចិន​ចូល​រួម​ការ​ប្រកួត​ប្រជែង​ដេញ​ថ្លៃ​គម្រោង​នេះ​។​យើង​គាំទ្រ​សហគ្រាស​ចិន​សកម្ម​ចូល​រួម​ការ​ប្រកួត​ប្រជែង​ដេញ​ថ្លៃ​គម្រោង​នេះ​ ​ហើយ​ជឿ​ជាក់​ថា​ក៏​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​ទាំង​ពីរ​សឹង្ហបូរី​និង​ម៉ាឡេស៊ី​ផង​ដែរ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ