ក្នុង​អំឡុង​ពេល​៤​ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ ទូទាំង​ប្រទេស​ចិន​បាន​ទទួល​ភ្ញៀវ​​ទេសចរ​លើស​ពី​២​រយ​៥០​លាន​នាក់
2017-01-31 15:18:15  cri  Web Editor:Ma Xiaoqing
     ក្នុង​អំឡុង​ពេល​៤​ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ​២០១៧​ ​ទី​ផ្សារ​ទេសចរណ៍​ទូ​ទាំង​ប្រទេស​បាន​លេច​ចេញ​រយៈ​ពេល​កំពូល​ដែល​ភ្ញៀវ​​ទេសចរ​ធ្វើ​​ដំណើរ​កំសាន្ត​ ដោយ​ចំនួន​អ្នក​ទេសចរ​និង​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​​វិស័យ​ទេសចរណ៍​បាន​ឡើង​ដល់​កម្រិត​ថ្មី។​ចាប់​ពី​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី​៣០​ខែ​មករា​ ​ទូទាំង​ប្រទេស​ចិន​បាន​ទទួល​ភ្ញៀវ​ទេសចរ​លើស​ពី​២​រយ​៥០​លាន​នាក់ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៦​ បាន​កើន​១៤​ក្បៀស​២​ភាគ​រយ។​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​វិស័យ​ទេសចរណ៍​បាន​ឡើង​ដល់​៣​សែន​១​ម៉ឺន​៦​ពាន់​លាន​យ៉ាន់​ប្រាក់​ចិន​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៦​ បាន​កើន​១៦​ភាគ​រយ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ