លោកប្រធាន​ក្រុម​ប្រាក់អឺរ៉ូ​ដាស់តឿន​ម្ចាស់បំណុល​រៀបចំ​ការសន្ទនា​ឡើងវិញ​ជាមួយ​ប្រទេសក្រិច​ក្នុងពេល​ឆាប់ៗ
2017-01-28 14:17:57  cri  Web Editor:Xu Xiaoxia

    កាលពី​ថ្ងៃ​ទី ២៦ ខែមករា សន្និសីទ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​តំបន់​ប្រាក់អឺរ៉ូ​បាន​បើកធ្វើ​នៅប្រុចសែល លោក​Jeroen Dijsselbloem ប្រធាន​ក្រុម​ប្រាក់អឺរ៉ូ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​ប្រកាសព័ត៌មាន​ថា ម្ចាស់បំណុល​តំបន់​ប្រាក់អឺរ៉ូ​គួរតែ​បញ្ចប់​ការងារ​ពិនិត្យកំណែទម្រង់​វគ្គ​ទី ២ ចំពោះ​ប្រទេសក្រិច​ក្នុងពេល​ឆាប់ៗ ការនេះ​នឹងមាន​តួនាទី​ទ្រទ្រង់​ចំពោះ​សេដ្ឋកិច្ច​ក្រិច​ដែល​កំពុងមាន​និន្នាការ​អភិវឌ្ឍ​ដ៏សកម្ម ដោយ​សមស្រប​ផលប្រយោជន៍​ភាគីនានា ។

    លោក​Jeroen Dijsselbloem ថ្លែងថា សេដ្ឋកិច្ច​ក្រិច​កំពុង​ងើបឡើងវិញ​ដោយ​ហួសការប្រមាណ ហើយ​ចំពោះ​ភាពជាក់ស្តែង​ខាង​ហិរញ្ញវត្ថុ​ក៏ល្អ​ជាង​ការប៉ាន់ប្រមាណ​ដែរ ដូច្នេះ តំណាង​នៃ​ម្ចាស់បំណុល​ត្រូវតែ​វិល​ទៅកាន់​ក្រុង​Athens វិញ​ក្នុងពេល​ឆាប់ៗ ដើម្បីឲ្យ​ភាគីទាំងពីរ​ធ្វើ​ការសន្ទនាគ្នា​ដ៏មាន​លក្ខណៈកសាង​អំពី​បញ្ហា​ដែល​មិនទាន់​បាន​ដោះស្រាយ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ