លោក​ប្រធានរដ្ឋចិន ​Xi ​Jin​ping​ បាន​​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​Peter ​Thomson​ ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើកទី៧១​និង​លោក ​Antonio ​Guterres​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​
2017-01-19 14:35:28  cri  Web Editor:Sun Lingling

 

    ថ្ងៃទី១៨​ខែមករា​ លោក​ប្រធានរដ្ឋចិន ​Xi ​Jin​ping​ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​Peter ​Thomson​ ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើកទី៧១​និង​លោក ​Antonio ​Guterres​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នៅ​វាំងនៃ​ប្រទេសជាតិ​នៅ​ក្រុង​ហ្សឺណែវ ​លោកបាន​គូសបញ្ជាក់ថា​ ប្រទេសចិន​ដើរតាមផ្លូវ​ពហុភាគីនិយម​យ៉ាង​ម៉ឺងម៉ាត់ ​ការពារ​កម្មវត្ថុ​និង​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ​អង្គការសហប្រជាជាតិ ​គាំទ្រ​អង្គការ​សហប្រជាជាតិ​ដើរតួនាទី​កាន់តែធំ​សម្រាប់​គាំពារ​សន្តិភាព​ពិភពលោក​និង​ជំរុញ​ការអភិវឌ្ឍន៍រួម ។

លោក ​Xi ​Jin​ping​ បាន​វែកញែកថា​ ប្រទេសចិន​ជាប្រទេស​ទីមួយ​ដែល​ចុះហត្ថលេខា​លើ​រដ្ឋធម្មនុញ្ញ​អង្គការសហប្រជាជាតិ ​នឹងបន្ត​គាំទ្រ​កិច្ចការ​របស់​អង្គការសហប្រជាជាតិ​យ៉ាង​ម៉ឺងម៉ាត់​ ក្រៅពីនេះ​ និង​បន្ត​ធ្វើជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​ដ៏ម៉ឺងម៉ាត់​របស់​អង្គការ​សហប្រជាជាតិ ។

    ដោយឡែក​ លោក ​Peter ​Thomson ​និង​លោក ​Antonio ​Guterres​ បាន​ថ្លែងថា​ អង្គការ​សហប្រជាជាតិ​រីករាយ​រួមជាមួយ​ប្រទេសចិន​ ជំរុញ​កិច្ចការ​សន្តិភាព​និង​ការអភិវឌ្ឍន៍​នៃ​ពិភពលោក ​ដើម្បី​សម្រេច​ឧត្តមគតិ​ដ៏មហាអស្ចារ្យ​ដែល​បង្កើត​អង្គភាពរួម​វាសនា​របស់​មនុស្សជាតិ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ