លោក​ប្រធានរដ្ឋចិន ​Xi ​Jin​ping​អញ្ជើញ​ចូលរួម​ពិធីសម្ពោធបើក​សន្និសីទ​ប្រចាំឆ្នាំ​២០១៧​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ព្រមទាំង​ថ្លែង​សុន្ទរកថា​សំខាន់​
2017-01-18 09:58:20  cri  Web Editor:Sun Lingling

    ថ្ងៃទី១៧​ខែមករា ​លោក​ប្រធានរដ្ឋចិន ​Xi ​Jin​ping​ បាន​អញ្ជើញ​ចូលរួម​ពិធីសម្ពោធបើក​សន្និសីទ​ប្រចាំឆ្នាំ​២០១៧​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ ព្រមទាំង​ថ្លែង​សុន្ទរកថា​ដែលមាន​ចំណងជើងថា​ រួមគ្នា​ទទួលខុសត្រូវ​ភារកិច្ច​នៃ​យុគសម័យ ​និង​រួមគ្នា​ជំរុញ​ការអភិវឌ្ឍន៍​នៃ​ទូទាំង​ពិភពលោក ។

លោក ​Xi ​Jin​ping​ បាន​គូសបញ្ជាក់​ក្នុង​សុន្ទរកថា​សំខាន់ថា​ ការអភិវឌ្ឍន៍​របស់​ប្រទេសចិន​ជាឱកាស​នៃ​ពិភពលោក​ ប្រទេសចិន​ជា​អ្នកទទួល​ផលប្រយោជន៍​ពី​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម​ ហើយ​ក៏ជា​អ្នករួមវិភាគទាន​ផងដែរ​ ។​ សេដ្ឋកិច្ច​ប្រទេស​ចិន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ បានផ្តល់​កម្លាំង​ជំរុញ​យ៉ាងខ្លាំង​ដល់​ស្ថិរភាព​និង​កំណើន​នៃ​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក ។

លោក​ Xi ​Jin​ping ​បាន​វែកញែកថា​ លោកបាន​ផ្តើមគំនិត​អំពី​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ជាង៣ឆ្នាំ​មកហើយ​ ដោយបាន​ទទួល​ការឆ្លើយតប​និង​គាំទ្រ​យ៉ាងសកម្ម​ពី​ប្រទេស​និង​អង្គការអន្តរជាតិ​ជាង​១០០​ ហើយមាន​ប្រទេសនិង​អង្គការអន្តរជាតិ​ជាង៤០​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសចិន​ផងដែរ ។

    លោក​ Xi ​Jin​ping​ បាន​ប្រកាសថា ​នៅ​ខែ​ឧសភា​ឆ្នាំ២០១៧នេះ​ ប្រទេសចិន​នឹង​រៀបចំធ្វើ​វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិនៃ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​នៅ​ក្រុងប៉េកាំង​ ស្វែងរក​គម្រោង​ដោះស្រាយ​បញ្ហា​ដែល​សេដ្ឋកិច្ច​ក្នុងតំបន់​និង​ពិភពលោក​បាន​ប្រឈមមុខ​នោះ​ ហើយ​បញ្ចូល​កម្លាំងថ្មី​ដល់​ការសម្រេច​ការរីកចម្រើន​ដោយ​វិធី​ប្រតិបត្តិការ​ជាមួយគ្នា ​ដើម្បី​ធ្វើឲ្យ​ការកសាង​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​ផ្តល់​ផលប្រយោជន៍​កាន់តែ​ច្រើន​ចំពោះ​ប្រជាជន​គ្រប់ប្រទេស ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ