ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៦ ដំណើរពិព័រណ៍នៅប្រទេសម៉ុងហ្គោលីដែលជាសកម្មភាពផ្លាស់ប្តូរវប្បធម៌ឆ្លងប្រទេសខ្នាតធំក្រោមប្រធានបទ"សុខដុមរមនាផងនិងគោរពភាពខុសគ្នាផង-ការសរុបអក្សរវិចិត្រនិងគំនូរវិចិត្រអាស៊ីឦសាន"ដែលរៀបគម្រោងនិងរៀបចំធ្វើដោយវិទ្យុអន្តរជាតិចិនបានសម្ពោធបើកនៅមជ្ឈមណ្ឌលវប្បធម៌ចិនទីក្រុង ULAN BATOR ។
ស្នាដៃដែលបានតាំងបង្ហាញលើកនេះបានបង្ហាញនូវអរិយ្យាធម៌របស់ទិសបូពារ៍យ៉ាងអស្ចារ្យចំពោះពិភពលោក ។ សកម្មភាពនេះនឹងដើរតួនាទីយ៉ាងសកម្មសម្រាប់ការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌និងសិល្បៈរវាងប្រទេសចិននិងម៉ុងហ្គោលីក៏ដូចជារវាងប្រទេសអាស៊ីឦសាន ព្រមនិងបង្កើនការយោគយល់គ្នានិងពង្រឹងមិត្តភាពរវាងប្រជាជនផងដែរ ។