ព្រឹកថ្ងៃទី១១ខែសីហា បន្ទាប់ពីបានបុកទង្គិចគ្នាជាមួយនាវាដឹកទំនិញខ្នាតធំមួយគ្រឿងរបស់ក្រិចនៅលំហសមុទ្រនៃសមុទ្រខាងកើត នាវានេសាទចិនមួយគ្រឿងបានលិច នាវិក៦នាក់លើនាវានេសាទនេះបានត្រូវភ្នាក់ងារនៃអគ្គនាយកដ្ឋានការពារសន្តិសុខលើសមុទ្ររបស់ជប៉ុនជួយសង្រ្គោះ ហើយនាវិក៨នាក់ទៀតកំពុងបាត់ខ្លួន។
តាមដំណឹងឲ្យដឹងថា ហេតុការណ៍នាវាបុកគ្នានេះបានកើតឡើងនៅវេលាម៉ោង៥ព្រឹកថ្ងៃទី១១ខែសីហាតាមម៉ោងតំបន់។ពេលនោះ អាកាសធាតុលើសមុទ្រមានសភាពអាក្រក់ណាស់ បន្ទាប់ពីបានទទួលសញ្ញាសុំជំនួយ អគ្គនាយកដ្ឋានការពារសន្តិសុខលើសមុទ្ររបស់ជប៉ុនបានចាត់បញ្ជូននាវានិងយន្តហោះយាមល្បាតទៅកាន់កន្លែងកើតហេតុ។បច្ចុប្បន្ននេះ ភ្នាក់ងារជួយសង្រ្គោះកំពុងធ្វើការរុករកនាវិកចិន៨នាក់ដែលធ្លាក់ចូលក្នុងសមុទ្រនោះ។