ព្រឹទ្ធសភា​ប្រទេស​ប្រេស៊ីល​បាន​អនុម័ត​លើ​សំណុំរឿង​ចោទ​ប្រកាន់​ទម្លាក់​ពី​មុខ​តំណែង​ប្រធានាធិបតី​ ​លោកស្រី​ប្រធានាធិបតី​Dilma Rousseff​នឹង​ត្រូវ​បញ្ឈប់​ពី​មុខ​តំណែង​
2016-05-13 15:47:23  cri  Web Editor:Zhang Shixin

      ​បន្ទាប់​ពី​ពិគ្រោះ​ពិភាក្សា​អស់​រយៈ​ពេល​២១​ម៉ោង​មុន​ពេល​បោះឆ្នោត​ ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១២​ខែ​ឧសភា​ ​ព្រឹទ្ធសភា​ប្រទេស​ប្រេស៊ីល​បាន​បោះឆ្នោត​អនុម័ត​លើ​សំណុំរឿង​ចោទ​ប្រកាន់​ទម្លាក់​ពី​មុខ​តំណែង​​ដែល​ចំពោះ​លោកស្រី​Rousseff​ប្រធានាធិបតី​ ​ដូច្នេះ​ហើយ​លោក​ស្រី​Rousseff​នឹង​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​មុខ​តំណែង​រយៈ​ពេល​យូរ​បំផុត​ដល់​ទៅ​​១៨០​ថ្ងៃ​ ​ចំណែក​លោក​ Michel Temer​អនុប្រធានាធិបតី​នឹង​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតី​ស្តីទី​​ ​ 

      ​ព្រឹក​ថ្ងៃ​ទី​១២​ខែ​ឧសភា​ ​ព្រឹសភា​ប្រេស៊ីល​នឹង​ជូន​ដំណឹង​ដល់​លោកស្រី​Rousseff​ឲ្យ​ឈប់​ពី​មុខ​តំណែង​និង​ឲ្យ​លោក​Temer​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតី​ស្តីទី​​ ​ ​ភាគី​លោក​Temer​បាន​បង្ហាញ​ថា​នឹង​ឡើង​កាន់​មុខ​តំណែង​ជំនួស​ដោយ​ស្ងាត់ៗ​​ ហើយ​ថ្លែង​សុន្ទរកថា​ឡើង​កាន់​មុខ​តំណែង​តាម​និតិវិធី​ ​ប្រកាស​គម្រោង​ធ្វើ​កំណែ​ទម្រង់​មួយ​ចំនួន​​និង​រៀច​ចំ​រដ្ឋាភិបាល​ថ្មី​ ។

      ​បើ​សិន​ជា​ការ​បោះឆ្នោត​ពេញ​អង្គ​លើក​ទី​២​នៅ​តែ​ធ្វើ​តាម​របៀប​ងាយៗ​ដោយ​អនុម័ត​តាម​សំឡេង​ភាគ​ច្រើន​ដដែល​​ ​អញ្ចឹង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​ព្រឹទ្ធសភា​នឹង​ធ្វើ​ការ​បោះឆ្នោត​ចុង​ក្រោយ​ក្រោម​អធិបតី​របស់​តុលាកា​កំពូល​សហព័ន្ធ​​ ​ដើម្បី​វិនិច្ឆ័យ​កំណត់​ថា​ប្រធានាធិបតី​មានទោស​ឬ​អត់​ ។​ ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ​ ​បើ​សិន​ជា​មាន​សមាជិក​ព្រឹទ្ធសភា​ចំនួន​២ភាគ​៣​សម្គាល់​ថា​មាន​ទោស​ ​នោះ​លោកស្រី​Rosseff​នឹង​ត្រូវ​ដក​ចេញ​ពី​មុខ​តំណែង​ ​ហើយ​មិន​អាច​កាន់​មុខងារ​ក្នុង​​រដ្ឋាភិបាល​អំឡូង​ពេល​៨​ឆ្នាំ​ ​ចំណែក​លោក​Temer​នឹង​ឡើង​កាន់​មុខតំណែង​ប្រធានាធិបតី​ជា​ផ្លូវ​ការ​រហូត​ដល់​ចប់​អាណត្តិ​​នេះ​​ ។

      ​បើ​សិន​ជា​ក្នុង​ការ​បោះឆ្នោត​២​លើក​នេះ​មាន​មួយ​លើក​មិន​បាន​អនុម័ត​លើ​សំណុំរឿង​ចោទ​ប្រកាន់​ទម្លាក់​ពី​មុខ​តំណែង​​ ​អញ្ចឹង​សំណុំរឿង​នេះ​នឹង​ត្រូវ​បញ្ឈប់​ភ្លាម​ ហើយ​លោកស្រី​Rousseff​នឹង​បន្ត​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតី​ដដែលវិញ​ 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ