មហាសន្និបាត​លើក​ទី៤​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អណត្តិ​ទី១២​បាន​សម្ពោធ​បើក​កាល​ពី​ថ្ងៃ​ទី៣​ខែមីនា​នៅ​ក្រុង​ប៉េកាំង​
2016-03-05 08:25:44  cri  Web Editor:Sun Lingling

រសៀល​ថ្ងៃ​ទី៣​ខែ​មីនា​ មហាសន្និបាត​លើក​ទី៤​នៃ​គណៈកម្មការ​ទូទាំង​ប្រទេស​របស់​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អណត្តិ​ទី១២​បាន​សម្ពោធ​បើក​នៅ​វិមាន​សភា​ប្រជាជន​ ។ ​ក្នុង​រយៈពេល​ជាង​១០​ថ្ងៃ​ខាង​មុខ​នេះ ​សមាជិក​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ជាង​២១០០​រូប​នឹង​ធ្វើ​ការពិភាក្សា​ជុំវិញ​សេចក្តី​សង្ខេប​នៃ​គម្រោង​ផែនការ​៥ឆ្នាំ​ទី១៣​និង​របាយការណ៍​មាន​ពាក់​ព័ន្ធ​ អនុវត្ត​ភារកិច្ច​យ៉ាង​ម៉ត់ចត់ ​សកម្ម​បញ្ចេញ​មតិ​និង​ផ្តល់​យោបល់ ​ដើម្បី​រួម​វិភាគទាន​កាន់តែ​ច្រើន​សម្រាប់​កសាង​សង្គម​ធូរធា​បង្គួរ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​និង​សម្រេច​ការងើប​ឡើង​វិញ​ដ៏​មហិមា​របស់​ជនជាតិ​ចិន ។

លោក ​Yu ​Zheng​sheng​ តំណាង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អណត្តិ​ទី១២​បាន​ធ្វើ​សេចក្តី​រាយការណ៍​អំពី​ការងារ​នៅ​ចំពោះ​អង្គ​មហាសន្និបាត ។

    លោក ​Yu ​Zheng​sheng​ បាន​ថ្លែង​ថា​ ឆ្នាំ​២០១៦​ជា​ឆ្នាំ​ចាប់​ផ្តើម​នៃ​ដំណាក់កាល​ផ្តាច់​ព្រ័ត្រ​នូវ​ការកសាង​សង្គម​ធូរធា​បង្គួរ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ ហើយ​ក៏ជា​ឆ្នាំ​ដ៏​សំខាន់​បំផុត​សម្រាប់​ជំរុញ​ការធ្វើ​កំណែ​ទម្រង់​ដ៏​មាន​លក្ខណៈ​រចនាសម្ព័ន្ធ​ផង​ដែរ​ ។​ ការងារ​របស់​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ត្រូវ​ចាត់ទុក​ការបញ្ចេញ​មតិ​និង​ផ្តល់​យោបល់​ជុំវិញ​គម្រោង​៥ឆ្នាំ​ទី១៣​ជា​ទិសដៅ​សំខាន់​នៃ​ការងារ​ ខិតខំ​ប្រឹង​ប្រែង​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រឹក្សា​និង​ពិភាក្សា​នយោបាយ ​ខិតខំ​ប្រឹង​ប្រែង​បង្កើន​សមត្ថភាព​ត្រួត​ពិនិត្យ​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ ដើម្បី​រួម​វិភាគទាន​យ៉ាង​សកម្ម​ចំពោះ​ការសម្រេច​ការចាប់​ផ្តើម​ដ៏​ល្អ​ប្រសើរ​នៃ​ការអភិវឌ្ឍន៍​សម្រាប់​៥ឆ្នាំ​ទី​១៣ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ