សន្និសីទ​លើក​ទី១៤​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី១២​បាន​សម្ពោធ​បើក ​ដើម្បី​ត្រៀម​សម្រាប់​សន្និសីទ​លើក​ទី៤​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី១២​
2016-02-29 15:33:44  cri  Web Editor:Sun Lingling

កាលពី​ថ្ងៃ​ទី២៨​ខែ​កុម្ភៈ ​សន្និសីទ​លើក​ទី១៤​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី​១២​បាន​សម្ពោធ​បើក​នៅ​ក្រុង​ប៉េកាំង​ ។ ​បញ្ហា​ពិភាក្សា​សំខាន់​នៃ​សន្និសីទ​លើក​នេះ​គឺ​ដើម្បី​ត្រៀម​សម្រាប់​សន្និសីទ​លើក​ទី៤​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី​១២​ ។ ​នៅ​ក្នុង​សន្និសីទ​នេះ ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ Yu​ Zheng​sheng ​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ផង​ដែរ ។

    សន្និសីទ​បាន​សម្រេច​ថា ​សន្និសីទ​លើក​ទី៤​នៃ​គណកម្មការ​ទូទាំង​ប្រទេស​អាណត្តិ​ទី១២​របស់​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នឹង​បើកធ្វើ​នៅ​ក្រុង​ប៉េកាំង​នា​ថ្ងៃ​ទី៣​ខែ​មីនា​ឆ្នាំ​២០១៦ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ