ថ្ងៃទី៩ ខែកញ្ញា លោកUHainSeinប្រធានាធិបតីមីយ៉ាន់ម៉ាបានជួបពិភាក្សាជាមួយនឹងអ្នកដឹកនាំនៃកងកម្លាំងប្រដាប់អាវុធជនជាតិនៅទីក្រុងNaypyidaw រដ្ឋធានីមីយ៉ាន់ម៉ា ហើយបានជំរុញឲ្យអ្នកមានពាក់ព័ន្ធចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅទូទាំងប្រទេសក្នុងពេលឆាប់ៗ។
លោកUHainSeinបានមានប្រសាសន៍ថា ប្រវិត្តសាស្ត្របានបញ្ជាក់ថា ការប្រើកម្លាំងប្រដាប់អាវុធមិនអាចដោះស្រាយបញ្ហាប្រដាប់អាវុធនោះទេ មានតែវិធីនយោបាយទើបជាផ្លូវដ៏ត្រឹមត្រូវដែលសម្រេចសន្តិភាពបាន។រដ្ឋាភិបាលមីយ៉ាន់ម៉ាបានកោះហៅក្រុមប្រដាប់អាវុធជនជាតិចំនួន១៥ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់ការបាញ់គ្នានៅទូទាំងប្រទេសជាលើកដំបូងនិងដើម្បីបើកធ្វើកិច្ចសន្ទនានយោបាយក្នុងពេលឆាប់ៗព្រមទាំងដើម្បីសម្រេចបានសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសជាតិ។
អ្នកដឹកនាំ៥រូបដែលមកពីអង្គការប្រដាប់អាវុធជនជាតិបានថ្លែងថា ការសម្រេចបាននូវសុខសន្តិភាពជាសេចក្តីសង្ឃឹមរបស់ប្រជាជន ក៏ជាការទាមទាររបស់ក្រុមប្រដាប់អាវុធជនជាតិដែរ។យើងសង្ឃឹមថា ប្រធានាធិបតីអនុញ្ញាតឲ្យអង្គការប្រដាប់អាវុធទាំងអស់រួមគញនាចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់ប៉ាញ់គ្នានៅទូទាំងប្រទេស សំដៅសម្រេចបាននូវសុខសន្តិភាពយូរអហ្វែង៕