ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៥ លោក Lu kang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងសុន្ទរកថាអំពីការវាយប្រហារភេរវកម្មនៅប្រទេសសូម៉ាលីដែលបណ្តាលឲ្យបុគ្គលិកភាគីចិនស្លាប់និងរងរបួស ។
លោក Lu kang បានថ្លែងថា នៅវេលាម៉ោង ៤ ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៥ តាមម៉ោងក្នុងតំបន់នៅសណ្ឋាគារ Jazera ដែលស្ថិតនៅរដ្ឋធានីម៉ូហ្គាឌីស្យូប្រទេសសូម៉ាលីបានរងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកក្នុងរថយន្តបែបអត្តឃាត បណ្តាលឲ្យភ្នាក់ងារនៃប្រទេសជាច្រើនស្លាប់និងរងរបួស ។ ដោយឡែក ស្ថានទូតចិនប្រចាំនៅប្រទេសសូម៉ាលីក៏មានទីតាំងស្ថិតនៅក្នុងសណ្ឋាគារនេះផងដែរ ប៉ូលីសសន្តិសុខម្នាក់ដែលកំពុងធ្វើការនៅស្ថានទូតចិនបានស្លាប់ដោយសាររងរបួសយ៉ាងធ្ញន់ធ្ញរនិងបុគ្គលិកបំរើការងារ ៣ នាក់ទៀតរងរបួសស្រាល ។
បន្ទាប់ពីកើតមានហេតុការណ៍បំផ្ទុះនេះ គណៈកម្មាធិការមជ្ឈិមបក្សនិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានផ្តោតការយកចិត្តទុកដាក់ជាទីបំផុត ដោយឡែកក្រសួងការបរទេសចិនក៏បានអនុវត្តការងារសង្គ្រោះបន្ទាន់ផងដែរ ។ បច្ចុប្បន្ននេះ បុគ្គលិកស្ថានទូតចិនទាំងអស់ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពអស់ហើយ ។