ថ្ងៃទី១៤ខែមិថុនា លោកGao Yongwenប្រធាននាយកដ្ឋានចំណីអាហារនិងសុខាភិបាលហុងកុងបានថ្លែងថា ដោយសារការធ្វើដំណើរទៅមកររវាងហុងកុងនិងកូរ៉េខាងត្បូងមានភាពមមាញឹក ដូច្នេះក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះហុងកុងនៅតែរក្សាវិធានការបច្ចុប្បន្នដើម្បីបង្ការជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ារហូតដល់មានភស្តុតាងច្បាស់លាស់ដែលបង្ហាញថាជំងឺឆ្លងនៅកូរ៉េខាងត្បូងត្រូវបានគ្រប់គ្រងជាស្ថាពរហើយ។
ពេលថ្មីៗកន្លងទៅនេះ សាស្រ្តាចារ្យហុងកុង២រូបបានចូលរួមជាមួយក្រុមអ្នកជំនាញការនៃអង្គការសុខភាពពិភពលោកដើម្បីធ្វើដំណើរទៅកាន់កូរ៉េខាងត្បូងធវើការស្វែងយល់អំពីសភាពជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ានៅទីនោះ ។ លោកGao Yongwenបានថ្លែងថា ពិតមែនតែកូរ៉េខាងត្បូងបានបង្កើនការងារបង្ការនិងគ្រប់គ្រងក៏ដោយ ក៏ប៉ុន្តែមិនច្រានចោលលទ្ធភាពដែលមានអ្នកឆ្លងជំងឺដែលមិនទាន់លេចចេញរោគសញ្ញាបានចូលមកក្នុងដែនហុងកុងនោះដែរ។
បច្ចុប្បន្នហុងកុងនៅមិនទាន់មានអ្នកជំងឺដែលត្រូវធ្វើរោគវិនិច្ឆ័យថាបានឆ្លងជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ានោះទេ៕