លោក​Qin Gang​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន​ស្តី​ពី​ពាក្យ​សម្តី​របស់​លោក​Yasuo Fukuda​អតីត​នាយករដ្ឋមន្រ្តី​ជប៉ុន​ដែល​បាន​និយាម​អំពី​កិច្ច​ជំនួប​ពិភាក្សា​ការងារ​រវាង​អ្នក​ដឹកនាំ​ជប៉ុន​និង​ចិន​
2014-08-28 15:56:22  cri  Web Editor:Wang Zhaojun

     ថ្ងៃ​ទី​២៧​ខែ​សីហា​ លោក​Qin Gang​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ស្តី​ពី​ពាក្យ​សម្តី​របស់​លោក​Yasuo Fukuda​អតីត​នាយករដ្ឋមន្រ្តី​ជប៉ុន​ដេើ​បាន​លើក​ឡើង​អំពី​កិច្ច​ជំនួប​ពិភាក្សា​ការងារ​រវាង​អ្នក​ដឹកនាំ​ជប៉ុន​និង​ចិន​។

      ឆ្លើយ​ទៅ​នឹង​សំណយរ​របស់​អ្នក​សារព័ត៌មាន​ដែល​បាន​សួរ​ថា​ តាម​ដំណឹង​ឲ្យ​ដឹង​ថា​ ពេល​ថ្លែង​សុន្ទរកថា​នៅ​ក្រុង​តូខ្យូ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​សីហា​ លោក​Yasuo Fukuda​អតីត​នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​អះអាង​ថា​ ក្នុង​អំឡុង​ពេល​ដែល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​​ លោក​ធ្លាប់​ជួប​ពិភាក្សា​ការងារ​ជាមួយ​អ្នក​ដឹកនាំ​ចិន​ ភាគី​ទាំង​២​មាន​ក្តី​បារម្ភ​ដូច​គ្នា​អំពី​ទំនាក់​ទំនង​ជប៉ុន​និង​ចិន​ ភាគី​ចិន​បាន​បង្ហា្ញញ​ពី​ក្តី​បំណង​ចង់​កែលម្អ​ទំនាក់ទំនង​ជា​មួយ​ជប៉ុន​។ តើ​ភាគី​ចិន​មាន​ការ​វាយ​តម្លៃ​យ៉ាង​ដូចម្តេច​ចំពោះ​រឿង​នេះ?

      លោក​​Qin Gang​បាន​ថ្លែង​ថា​ លើ​បញ្ហា​កែលម្អ​និង​អភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន​ គោលជំហរ​របស់​ភាគី​ចិន​គឺ​ជាក់ច្បាស់​ជាប់​រហូត​មក​​ អត់​មាន​កែប្រែ​ទេ​។ ភាគី​ជប៉ុន​គឺ​យល់​ច្បាស់​ណាស់​អំពី​រឿង​នេះ។​ ដូច្នេះ​ភាគី​ជប៉ុន​គប្បី​ប្រឈម​មុខ​នឹង​ការ​ពិត​ដោយ​ត្រឹមត្រូវ​និង​បង្ហាញ​ពី​សុច្ឆន្ទៈ​របស់​ខ្លួន​ ឆ្លង​តាមរយៈ​ទង្វើ​ជាក់​ស្តែង​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​​បំបាត់​ចោល​ឧបសគ្គ​នយោបាយ​ដែល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​៕វ

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ