អត្ថន័យស្នាមញញឹមនៃអង្គរ គឺជាចំណង ជើងភាពយន្តដែលជាស្នាដៃផលិតករចិន បានផលិតជាខ្សែភាព យន្ត ខ្នាតធំ បានសម្ភោធ ដាក់បញ្ចំង នៅរោងភាពយន្ត កុនលុចកាលពីសៀលថ្ងៃទី៤វិច្ឆិកា ដោយ មានការចូលរួម ពីសំណាក់ ស្ថានទូតនាៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្រ្តីក្រសួងវប្បធម៏ និង វិចិត្តល្បះ រួមជាមួយតំណាងផលិតករដ៏ល្បីល្បាញ របស់ប្រទេសចិន ផងដែរ។
ពិធីសម្ភោធ ខ្សែភាពយន្តប្រកប ដោយគុណភាព ច្បាស់ត្រជាក់ភ្នែកនាពេលនេះ ក្នុងគោលបំណង អបអរសាទរ ខួបលើទី៥៥ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ កម្ពុជាចិន បានបង្កើតទ្បើងចាប់តាំងពីរឆ្នាំ ១៩៥៨ ដល់ឆ្នាំ២០១៣។ ជាងនេះទៅទៀត កម្មវិធីសប្តាហ៏ភាពយន្ត ចិននាពេលនេះ ក៏បានធ្វើទ្បើង មុនប៉ុន្មានថ្ងៃ នៃពិធីបុណ្យឯករាជ្យ ៩វិច្ឆិកា របស់ព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ភាពយន្តស្នាម ញញឹមនៃអង្គរ បានឆ្លុះបញ្ចំង ពីទិដ្ឋភាព មួយ ស្តីពី ជីវិត្តនារីនាំភ្ញៀវទេសចរ ខ្មែរកាត់ចិនម្នាក់នៅក្នុងខេត្តសៀមរាប ប្រកបដោយប៉ិនប្រសព្វ ពីការទាក់ទាញភ្ញៀវ និងមានចេំណេះដឹងទូរលំទូលាយ ខាងវប្បធម៏ ដែលបានថត នៅតាមបណ្តាប្រសាទនា ៗ ក្នុងខេត្តសៀមរាបផ្ទាល់តែម្តង។ ប្រជាពលរដ្ឋ សិស្ស និសិត្យ ក៏ដូចជាព្រះសង្ឃផងក៏បាន ចូលទស្សនា ពីខ្សែភាពយន្តខ្នាតធំមួយនេះ។
យ៉ាងណាក៏ដោយ នៅវេលាល្ងាចថ្ងៃដដែលនោះដែរ ក៏មានការរៀបចំសំដែង សប្តាហ៏សិល្បះ ប្រទេសចិន បច្ចុប្បន្ន ដែលជាផ្នែកមួយ នៃការរៀបចំ សំដែងសិល្បះ ចម្រុះ របស់ប្រទេសចិន នៅសាលសន្និសិទចតុមុខ ដោយមានការចូលរួមពីសំណាក់ ស្ថានឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយភ្ញៀវជាតិនិងអន្តរជាតិផងដែរ។
ថ្លែងនៅក្នុង ពិធីបើក នៃការសំដែង សិល្បះចម្រុះនាល្ងាចនោះ ប្រធានប្រតិភូ សិល្បះ ករនៃសហព័ន្ធអក្ខកម្ម នៃ មជ្ឃមណ្ឌលវប្បធម៏ចិន លោក លី ជាងហ្គ័ង បានថ្លែងថា នេះជាលើកទី១ ដែលសប្តាហ៏សិល្បះ បច្ចុប្បន្នចិនចូលដល់ អាស៊ីអាគ្នេយ៏នឹង បានមកដល់ប្រទេសកម្ពុជា។ស្របពេលកម្ពុជា ចិនបានក្លាជា អ្នកជិតខាង ក៏ដូចជាដៃគូដ៏ល្អជាមួយគ្នាផងនោះ។(តាមខ្លឹមសារលោកស្រី អរុណបានប្រែខ្លឹមសារយ៉ាងដូច្នេះ។
ជាមួយគ្នានេះលោក ស្រីពូ ជានហ្គ័រ ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ថានេះគឺជាពិធីគរុបខួបលើទី៥៥ នៃការទំនាក់ទំនងផ្នែកការទូត ចិន និងកម្ពុជា ដើម្បីជំរុញឲ្យមានជាការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ ខាងវប្បធម៏រវាងប្រទេសទាំងពីរ ឲ្យ កាន់តែជ្រៅ ក្នុងដួងចិត្ត ប្រជាជនប្រទេសទាំងពីរ ឲ្យកាន់តែជ្រៅថែមទៀត។(តាមខ្លឹមសារអ្នកបកប្រែយ៉ាងដូច្នេះ។
ដោយទ្បែក រដ្ឋមន្រ្តីក្រសួងវប្បធម៏ និងវិចិត្តសិល្បះ លោកស្រី ភឿន សក្ខណាបានឆ្លើយតបយ៉ាងដូច្នេះ។
គូបញ្ជាក់ថាៈ នៅក្នុងពិធីសំដែងសិល្បះចម្រុះ កាលពីល្ងាចថ្ងៃទី៤នោះដែរក៏មានការចូលរួម របស់លោកឧបនាយករដ្ឋមន្រ្តី សុខអាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមបន្រ្តី រួមជាមួយលោកជំទាវផងដែរ។ គូរំលឹកថា ជុំវិញការសំដែង សិល្បះភាពយន្ត នេះ នឹងមានបន្តរហូត ដល់ថ្ងៃទី៨ វិច្ឆិកានេះ៕