ថ្ងៃទី២២ ខែកញ្ញា លោកRohaniប្រធានាធិបតីអ៊ីរ៉ងបានអះអាងនៅក្រុងតេហេរ៉ង់ថា ការបន្សុទ្ធអ៊ុយរ៉ានីញ៉ូមជាសិទ្ធិមិនអាចដកហូតរបស់អ៊ីរ៉ង់ បស្ចឹមប្រទេសត្រូវទទួលស្គាល់សិទ្ធិរបស់អ៊ីរ៉ង់ស្តីពីការបន្សុទ្ធអ៊ុយរ៉ានីញ៉ូមនៅដែនដីរបស់ប្រទេសខ្លួនក្រោមក្របខ័ណ្ឌនៃល័ក្ខការណ៍និងអនុសញ្ញាអន្តរជាតិ។
លោកRohaniបានគូសបញ្ជាក់ថា អ៊ីរ៉ង់គ្មានគោលបំណងអាវុធប្រល័យដោយទ្រង់ទ្រាយធំនោះទេ គឺជាការស្វែងរកការអភិវឌ្ឍន៍ខាងសង្គមនិងសេដ្ឋកិច្ចដោយឆ្លងតាមគម្រោងនុយគ្លេអ៊ែរស៊ីវិលប៉ុណ្ណោះ។អ៊ីរ៉ង់ធ្វើត្រៀមធ្វើការសន្ទនាជាមួយបស្ចឹមប្រទេសដោយគ្មានល័ក្ខខ័ណ្ឌ តែការចរចាត្រូវឈរលើមូលដ្ឋានសមភាពនិងគោរពទៅវិញទៅមក៕