郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ សេដ្ឋកិច្ចនៃប្រទេសចិនតម្កល់ទុកភាពនឹងនរជាចម្បង

2022-04-19 16:52:12 cri

     តាមទិន្នន័យសេដ្ឋកិច្ចជាតិក្នុងត្រីមាសទីមួយឆ្នាំ២០២២ដែលរដ្ឋាភិបាលចិនបានប្រកាសនៅថ្ងៃទី១៨ខែមេសាបង្ហាញឱ្យឃើញថា  គណនាជាបឋម ផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទីមួយមានចំនួន២៧០១៧៨០០លានប្រាក់យាន់ចិន  បើគណនាដោយមិនប្ដូរតម្លៃ នោះបានកើនឡើង៤.៨ភាគរយ​បើ​ប្រៀប​ធៀបនឹងត្រីមាសទីមួយឆ្នាំ២០២១ ។ ប្រព័ន្ធសារព័ត៌មានបរទេស​ជា​ច្រើន​បាន​ប្រើ​ពាក្យ​ថា​ “លើស​ពី​ការ​ប៉ាន់ប្រមាណ​ទុក​ជា​មុន​” មក​ពិពណ៌នាចំពោះកំណើននេះ ។ 

       ប្រឈមនឹងភាពស្មុគស្មាញនិងតឹងរ៉ឹងនៃសភាពការណ៍អន្តរជាតិ និងការសាកល្បងជាច្រើនដែលបង្កដោយការ​រីករាលដាលនៃ​ជំងឺឆ្លង​ក្នុងស្រុក កំណើន៤.៨ភាគរយ​នេះ​គឺ​ទទួល​បាន​មក​ដោយ​មិន​ងាយ​ទេ​​ ។ ​ ការ​វិនិយោគទ្រព្យសម្បត្តិថេរទូទាំងប្រទេសចិនបានកើនឡើង៩.៣​ភាគ​រយ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នានៅឆ្នាំ២០២១  បរិមាណលក់រាយសរុបនៃទំនិញប្រើប្រាស់សង្គមបានកើនឡើង៣.៣​ភាគ​រយ​បើ​ប្រៀប​ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១  ទំហំសរុប​ខាង​ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ​បាន​កើន​ឡើង​១០.៧​ភាគ​រយ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ២០២១​ ។ល ។​ មើល​សរុបទៅ​ សេដ្ឋកិច្ច​ប្រទេស​ចិន​​ក្នុងត្រីមាសទីមួយបន្តនិន្នាការអភិវឌ្ឍន៍ងើបឡើងវិញ​​  សន្ទស្សន៍​សេដ្ឋកិច្ច​សំខាន់​ៗបាន​ដំណើរ​ការ​ក្នុង​ចន្លោះដ៏សមរម្យ​ ដែល​បាន​បំពេញ​បន្ថែម​នូវ​លក្ខណៈ​នឹងនរ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាពមិនប្រាកដប្រជា ។

  តើភាពនឹងនរមកពីកន្លែងណា? មួយផ្នែក គឺមកពីរដ្ឋាភិបាលចិនបានខិតខំគ្រោង​ផែនការ​បង្ការ​និង​គ្រប់គ្រង់ស្ថានការណ៍ជំងឺរីករាលដាល និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ ចាប់ពីការ​អនុវត្តន៍​គោល​នយោបាយអាចបង្វិលសងវិញនូវពន្ធអាករលើតម្លៃបន្ថែម​ក្នុង​ទ្រង់ទ្រាយ​ធំ ​ដល់​ការ​ប្រើប្រាស់ប័ណ្ណ​បំណុល​រដ្ឋាភិបាល​ឱ្យ​បាន​ល្អ​ ដើម្បី​ពង្រីក​ការ​វិនិយោគ​ដ៏​មាន​ប្រសិទ្ធិភាព​ រហូត​ដល់​ការ​ប្រើ​ប្រាស់​ដោយ​សមរម្យ​នូវ​​គោល​នយោបាយ​រូបិយវត្ថុ​  នៅ​ពេល​ថ្មីៗ​នេះ​  ប្រទេស​ចិន​បាន​ដាក់​ចេញ​វិធានការ​ជា​ច្រើន​សម្រាប់លំនឹង​សេដ្ឋកិច្ច​ជា​ញឹក​ញាប់​  ជាពិសេស​ ដៅចំពោះ​តួអង្គ​សំខាន់ៗ​ក្នុង​ទីផ្សារ​ដែល​រង​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​  បាន​បង្កើន​កម្លាំង​ធានា​ដែល​មាន​ការ​បន្ធូរ​បន្ថយ​ភាព​ក្រីក្រ ​និង​ធានា​បាននូវ​ឱកាស​ការ​ងារ​ជាដើម  ជួយដល់សេដ្ឋកិច្ចប្រទេសចិនឱ្យដើរ​ទៅមុខប្រកប​ដោយ​ស្ថិរភាព​ ។

       មួយផ្នែកទៀត  សហគ្រាសចិនកំពុងខំប្រឹង​ពង្រីក​ឧត្តមភាព​របស់​ខ្លួន​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ ជា​ពិសេស​គឺប្រកាន់​ខ្ជាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដែល​ជំរុញ​ដោយ​ការច្នៃប្រឌិតថ្មី។ 

     ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិនលើកទី១៣១ ដែលកំពុងបើកធ្វើនៅក្រុង​ហ្វាងចូវ​ប្រទេសចិន​  ក៏ជាបង្អួចមួយរបស់ប្រទេសចិនដែលចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយពិភពលោកផងដែរ​ ។ ពិព័រណ៍ទំនិញនាំ​ចូលនៃ​ពិព័រណ៍ទំនិញ​នាំចេញនាំ​ចូល​លើក​នេះ  បាន​ទាក់​ទាញ​សហគ្រាស​បរទេស​ចំនួន​៤០២​ ដែលមកពីប្រទេសនិងតំបន់ចំនួន៣២​មកចូលរួម​ ។​ ឆ្នាំង​បាយ​អគ្គីសនី​របស់​ជប៉ុន​  ទឹក​ថ្នាំ​ការពារ​មូស​របស់​ថៃ​ និង​ទឹក​យិន​សិន​របស់​កូរ៉េខាងត្បូង ។ល។​  ទីផ្សារចិន​កំពុង​ក្លាយ​ជា​ “ទីផ្សារពិភពលោក” ជា​សន្សឹម​ៗ ​ ។

      តាំងពីខែមីនាឆ្នាំ២០២២មក  ដោយសារកត្តា​កើត​មាន​ជា​យថាហេតុ​ក្នុងស្រុកនិងអន្តរជាតិ​​បានលើស​ពី​ការ​ប៉ាន់​ប្រមាណ​ទុក​ជា​មុន​ បាន​ជា​កំណើន​នៃ​សន្ទស្សន៍​សំខាន់ៗ​មួយ​ចំនួន​ខាង​សេដ្ឋកិច្ច​ប្រទេស​ចិន​បាន​បង្អង់ល្បឿន​  សម្ពាធដែលសេដ្ឋកិច្ចធ្លាក់ចុះមានការកើនឡើង​ ។ ប៉ុន្តែ ​បើ​មើល​ពី​ពេញ​មួយ​ឆ្នាំ​  សេដ្ឋកិច្ច​​នៃ​ប្រទេស​ចិន​មាន​សង្ឃឹម​អាច​រក្សា​និន្នាការអភិវឌ្ឍន៍ងើបឡើង​វិញ​  ពីព្រោះ​ និន្នាការ​​ល្អ​ប្រសើរ​នៃ​សេដ្ឋកិច្ច​ប្រទេស​ចិន​ដែល​ស្ថិរភាព​​ក្នុង​រយៈ​ពេល​យូរ​មិន​កែប្រែ​ទេ ​ លក្ខណៈ​នៃ​សេដ្ឋកិច្ច​ចិន​ដែល​មាន​សក្ដានុពល​អភិវឌ្ឍន៍ខ្លាំង  ភាពធន់​គ្រប់គ្រាន់ និង​ចន្លោះអភិវឌ្ឍន៍យ៉ាង​ទូលំទូលាយក៏មិនកែប្រែផងដែរ​ ។

“តម្កល់​ទុក​ភាព​នឹង​នរ​ជា​ចម្បង​  អភិវឌ្ឍដោយឈរលើភាពនឹងនរ”​   ប្រទេស​ចិន​មាន​សមត្ថភាព​និង​មាន​លក្ខខ័ណ្ឌ​យក​ឈ្នះលើ​ការ​លំបាក​និង​ការ​សាក​ល្បង​ទាំង​ឡាយ​ ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចប្រកបដោយ​និរន្តរភាព​និង​ភាព​រឹងមាំ​  បន្ត​ធ្វើជា​ “ម៉ាស៊ីន​លំនឹង​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ”​ត​ទៅ​ទៀត​ ៕

#CCFR Comment#បទវិភាគ៖ សេដ្ឋកិច្ចនៃប្រទេសចិនតម្កល់ទុកភាពនឹងនរជាចម្បង_fororder_04191

#CCFR Comment#បទវិភាគ៖ សេដ្ឋកិច្ចនៃប្រទេសចិនតម្កល់ទុកភាពនឹងនរជាចម្បង_fororder_04192

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស