王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិន​បរិច្ចាគសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ ១៩​មួយចំនួនជូន​លេខាធិការដ្ឋាន​​​សម្ព័ន្ធ​​អារ៉ាប់

2022-04-18 11:23:16

     តាម​ការ​ផ្សាយដំណឹងនៃស្ថានទូតចិនប្រចាំ​អេហ្ស៊ីប​នាថ្ងៃទី១៧ខែមេសាបាន​ឱ្យដឹងថា​ ពេលកន្លង​ទៅ​នេះ ភាគីចិន​បាន​ផ្តល់​ជំនួយ​ជា​សម្ភារៈប្រយុទ្ធប្រឆាំងនឹង​ជំងឺឆ្លង​ជូន​លេខាធិការដ្ឋានសម្ព័ន្ធ​​​អារ៉ាប់​ រួម​មាន​ម៉ាស់ជាដើម​ ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុងការ​រួមគ្នា​ប្រយុទ្ធប្រឆាំងនឹង​ការរាលដាលនៃ​ជំងឺកូវីដ ១៩។

     លេខាធិការដ្ឋាន​​​សម្ព័ន្ធ​​អារ៉ាប់បាន​​ថ្លែង​អំណរគុណដ៏​ស្មោះ​​និង​កោត​សរសើរ​​​ខ្ពស់​ចំពោះ​កាយវិការដ៏ថ្លៃថ្លារបស់​ភាគីចិន​។​ ​រដ្ឋ​សមាជិកនៃសម្ព័ន្ធអារ៉ាប់​ឱ្យតម្លៃលើ​ការ​អភិវឌ្ឍទំនាក់ទំនង​ជាមួយ​ប្រទេសចិន​លើគ្រប់​វិស័យ​ ​ព្រមទាំង​រីករាយ​បង្កើន​កិច្ច​សហប្រតិបត្តិការផ្នែក​​​​”​ខ្សែក្រវាត់និងផ្លូវ​”ជាមួយ​ចិន​។ ​សូម​កោតសរសើ​រ​ប្រទេសចិន​ដែល​បាន​ធ្វើ​កិច្ច​ខិតខំប្រឹងប្រែងក្នុងការ​គាំទ្របុព្វហេតុ​ប្រជាជាតិ​អារ៉ាប់​ ​និងដោះស្រាយ​ វិបត្តិក្នុង​តំបន់ដោយ​សន្តិវិធី​ ​ក៏ដូច​ជា​គាំពារ​សុខសន្តិភាព​អន្តរជាតិ​និងក្នុងតំបន់​។​

      ​លោក​ Liao Liqiang ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​នៅ​អេហ្ស៊ីប​និងជា​តំណាង​ចិនប្រចាំនៅ​សម្ព័ន្ធ​​​អារ៉ាប់បាន​កោតសរសើរ​ខ្ពស់​ចំពោះ​ចំណងមិត្ត​ភាពដ៏ជ្រាលជ្រៅរវាង​ភាគីទាំង​ពីរ​ចិននិងអារ៉ាប់​ ព្រមទាំង​គូសបញ្ជាក់ថា​ភាគីចិន​រីករាយ​ក្នុងការ​បង្កើន​កិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យជាមួយសម្ព័ន្ធអារ៉ាប់ និងរួមគ្នាត្រៀមការងារសម្រាប់រៀបចំ​កិច្ចប្រជុំ​កំពូល​ចិន​-​សម្ព័ន្ធ​អារ៉ាប់លើក​ដំបូងឱ្យបាន​ល្អ​៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស