ថ្ងៃទី១៧ ខែមេសា អភិបាលខេត្តKwaZulu-Natalនៃអាហ្វ្រិកខាងត្បូងបានថ្លែងថា គ្រោះទឹកជំនន់ដែលកើតឡើងនៅសប្ដាហ៍មុនបានបណ្តាលឱ្យមនុស្ស៤៤៣នាក់ស្លាប់បាត់បង់ជីវិតនិង៦៣នាក់ទៀតបាត់ខ្លួន។
បន្ទាប់ពីកើតមានគ្រោះទឹកជំនន់ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានប្រកាសដាក់ខេត្ត KwaZulu-Natalក្នុងភាពអាសន្ន ដើម្បីផ្តល់សម្ភារៈជួយសង្គ្រោះបន្ថែមទៀតឱ្យបានឆាប់និងស្តារហេដ្ឋរចនាសម្ព័ន្ធឡើងវិញ។ប៉ុន្មានថ្ងៃកន្លងទៅនេះ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះនិងធ្វើស្ថិតិអំពីស្ថានការណ៍រងគ្រោះ។អាជ្ញាធរប៉ូលីសនិងកងទ័ពក៏បានចាត់បញ្ជូនឧទ្ធម្ភាគចក្រដើម្បីចូលរួមការងារជួយសង្គ្រោះ៕