ការធ្វើតេស្ត PCR ត្រូវបានទទួលស្គាល់ថាជា “ស្តង់ដារគន្លឹះ ” នៃការវិនិច្ឆ័យអំពីវីរុសកូវីដ១៩ និងជាវិធានការគន្លឹះនៃ«៤ ឱ្យទាន់ពេលវេលា» របស់ប្រទេសចិនគឺការរកឃើញឱ្យទាន់ពេលវេលា, ការរាយការណ៍ឱ្យទាន់ពេលវេលា, ការធ្វើចត្តាឡីស័ក, ឱ្យទាន់ពេលវេលានិងការព្យាបាលឱ្យទាន់ពេលវេលា។ អ្នកកាសែតបានដំណឹងពីក្រុមការងារយន្តការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឱ្យដឹងថា គិតត្រឹមបច្ចុប្បន្ន ទូទាំងប្រទេសចិនមានស្ថាប័នសុខាភិបាលចំនួន 1 ម៉ឺន3ពាន់ 1រយ អាចផ្តល់សេវាធ្វើតេស្ត PCR សមត្ថភាពធ្វើតេស្តគឺមួយថ្ងៃ 51 លាន65 ម៉ឺនសំណាក។
គួរបញ្ជាក់ថា ដើម្បីយកឈ្នះលើការរាលដាលនៃជំងឺឆ្លងឱ្យបានឆាប់ ទីក្រុងសៀងហៃកំពុងខិតខំជំរុញការធ្វើតេស្ត ។ពីថ្ងៃទី៤ខែមេសាមក ក្រុងសៀងហៃទាំងមូលបានធ្វើតេស្តPCR ជាច្រើនជុំ និងធ្វើតេស្តញឹកញាប់ដើម្បីបង្ការកុំឱ្យរំលងនរណាម្នាក់៕