郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលឥណ្ឌូណេស៊ីច្រានចោលការចោទប្រកាន់របស់អាមេរិកក្នុង«របាយការណ៍ស្តីពីសិទ្ធិមនុស្សប្រទេសដទៃឆ្នាំ២០២១»

2022-04-17 12:21:53 cri

      ពេល​កន្លង​ទៅ​នេះ នៅក្រុង​ហ្សាកាតា លោក Mahfud រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នយោ​បាយ​ ច្បាប់​និង​សន្តិសុខ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ក្នុង​«​របាយការណ៍​ស្តីពីសិទ្ធិ​មនុស្ស​ប្រទេស​ដទៃ​ឆ្នាំ​២០២១​»​ ដែល​​ថា កម្មវិធីប្រើ​ប្រាស់​មួយ​​អំពី​ការ​បង្ការ​និង​គ្រប់គ្រង​ការ​រីក​រាល​ដាល​នៃជំងឺកូវីដ​១៩​របស់​ប្រទេស​ឥណ្ឌូណេ​ស៊ី​ប្រហែល “បានរំលោភ​សិទ្ធិ​មនុស្ស​” ។

      លោក Mahfud បាន​ថ្លែង​ថា ការការពារសិទ្ធិ​មនុស្ស​ត្រូវ​មានភាព​គ្រប់​ជ្រុង​ជ្រោយ មិន​ត្រឹម​តែ​ត្រូវ​ការ​ពា​រ​សិទ្ធិ​និង​ផល​ប្រយោជន៍​របស់​បុគ្គល​ប៉ុណ្ណោះទេ ថែម​ទាំង​ក៏ត្រូវ​ការ​ពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ជា​សមូហភាព​និង​សាធារណជន​ផង​ដែរ ។ លោក​បាន​បញ្ជាក់​ថា កម្មវិធី​ប្រើ​ប្រាស់ PeduliLindungi បាន​ជួយ​រដ្ឋាភិបាល​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺកូវីដ​១៩ ហើយ​បាន​ការពារ​ប្រជាជនយ៉ាង​ល្អ​ ។

      “តាម​ការ​ពិត​ យើង​បាន​ចាត់ចែង​ការ​ងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺកូវីដ​១៩​ ល្អ​ជាង​អាមេរិក​” លោក Mahfud បាន​ថ្លែងទៀត​ថា កម្ម​វិធីប្រើ​ប្រាស់​នេះ “មាន​ប្រសិទ្ធភាពណាស់”​ ​លើ​វិស័យ​កាត់បន្ថយ​ការ​រីក​រាលដាល​នៃ​វីរុសបម្លែងថ្មី ប្រភេទDeltaនិង​អូមីក្រុង​ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស