កាលពីថ្ងៃទី១៤ខែមេសា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីបានថ្លែងសុន្ទរកថានៅទីស្តីការប្រធានាធិបតីនៅក្រុងហ្សាការតា ដោយតម្រូវឱ្យបង្ការការលេចចេញករណីឆ្លងជំងឺកូវីដ១៩យ៉ាងគំហុកដែលមិនអាចគ្រប់គ្រងបានបន្ទាប់ពីថ្ងៃបុណ្យស្រាយបួសរ៉ាម៉ាឌន ។
លោក Joko Widodo បានថ្លែងថា ក្នុងថ្ងៃឈប់សម្រាកបុណ្យស្រាយបួសរ៉ាម៉ាឌនឆ្នាំនេះ ប្រហែលមានប្រជាជនជិត១រយលាននាក់ត្រឡប់ទៅស្រុកកំណើតវិញដើម្បីអបអរសាទរថ្ងៃបុណ្យ ត្រឹមតែកោះ Java ប៉ុណ្ណោះក៏មានរថយន្តឯកជនប្រហែល២៣លានគ្រឿងនិងម៉ូតូចំនួន១៧លានគ្រឿងនឹងបើកបរលើផ្លូវត្រឡប់ទៅស្រុកកំណើតវិញ ។ លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលបានតម្កល់ទុកសន្តិសុខសាធារណៈក្នុងឋានៈទីមួយជាប់រហូតមក ។
ដោយសារសភាពការណ៍រីករាលដាលនៃជំងឺកូវីដ១៩បានធូរស្បើយ បន្ទាប់ពីហាមប្រជាជនត្រឡប់ទៅស្រុកកំណើតវិញនៅថ្ងៃបុណ្យស្រាយបួសរ៉ាម៉ាឌនរយៈពេលពីរឆ្នាំជាប់ៗគ្នាកន្លងទៅ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអនុញ្ញាតឱ្យប្រជាជនដែលបានចាក់វ៉ាក់សាំងកូវីដ១៩លើសពីពីរដូសត្រឡប់ទៅស្រុកកំណើតដើម្បីអបអរសាទរថ្ងៃបុណ្យក្នុងឆ្នាំនេះ ។