魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកដែលជាបាតដៃខ្មោនៅពីក្រោយនៃភាពច្របូកច្របល់នៅលើពិភពលោក តើពេលណាទើបបញ្ឈប់ការបង្ករឿងហេតុ ?

2022-04-12 09:43:51 cri

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកដែលជាបាតដៃខ្មោនៅពីក្រោយនៃភាពច្របូកច្របល់នៅលើពិភពលោក តើពេលណាទើបបញ្ឈប់ការបង្ករឿងហេតុ ?_fororder_原创图片1

    ខណៈពេល​ដែល​វិបត្តិអ៊ុយក្រែន​ត្រូវ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជាបន្ទាន់ ​សហរដ្ឋ​អាមេរិក​មិនត្រឹមតែ​មិនបាន​គិតពិចារណាពី​ការ​ជំរុញឱ្យ​ធ្វើការចរចាសន្តិភាព​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ក៏​បាន​អនុវត្តការដាក់ទណ្ឌកម្ម​ជាញឹកញាប់​ដែលបណ្តាលឱ្យ​វិបត្តិ​អ៊ុយ​ក្រែន​កាន់​តែ​មានភាពតានតឹង​បន្ថែមទៀត ​ប្រៀបដូចជា​យកសាំង​មកចាក់លើភ្លើង ​។​

    នាពេលថ្មីៗ​កន្លងទៅនេះ ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៃ​ទីក្រុងវ៉ាស៊ីនតោន​បាន​បញ្ចេញ​ការ​គំរាម​កំហែង​យ៉ាងមមាញឹក​ទៅកាន់​ប្រទេសនានា ​ក្នុង​ក៏​នោះ​បូករួមទាំង​ប្រទេសចិន​និង​ឥណ្ឌា​ផងដែរ ​។​ កាលពី​ថ្ងៃទី ​៦ ​ខែមេសា ​លោកស្រី ​Wendy ​Sherman ​អនុរដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​បាន​ប្រកាស​យ៉ាងក្រអឺតក្រទម​ថា ​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី​គួរ​តែ​ឱ្យ​ប្រទេស​ចិន​"យល់ដឹង​ឱ្យបាន​ច្បាស់"ថា ​ប្រសិនបើ​ចិន​ផ្តល់​ជំនួយ​ជាសម្ភារៈ​ដល់​ទីក្រុង​ម៉ូស្គូ ​ប្រហែល​នឹង​បង្កជា"ផលវិបាក" ​។ ​នាថ្ងៃដដែលនោះ ​លោក ​Brian ​Deese ​ប្រធាន​គណៈ​កម្មាធិការ​សេដ្ឋកិច្ចជាតិ​របស់​សេតវិមាន​បាន​បង្ហើបឱ្យដឹងថា ​អាមេរិក​បាន​ប្រាប់​ឥណ្ឌា​ហើយ​ថា ​ផលវិបាក​និង​ផលប៉ះពាល់​នៃ​ការ​បង្កើត​ជា​"បក្សសម័្ពន្ធយុទ្ធសាស្ត្រ​កាន់តែ​ច្បាស់​លាស់"​ជាមួយ​ទីក្រុងម៉ូស្គូ​នឹង​មានភាពធ្ងន់ធ្ងរ​និង​រយៈពេលយូរ ​។ ​ពាក្យសម្តី​ទាំងនេះ​គឺ​ជា​ការ​គំរាម​កំហែង​និង​អនុត្តរភាព​សុទ្ធសាធ​ដែល​បាន​លាតត្រដាង​នូវ​គំនិត​សង្គ្រាម​ត្រជាក់​និង​ទស្សនផលបូកសូន្យ​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​បាន​ចាក់ឬស​យ៉ាង​មាំ​ក្នុង​ផ្នត់គំនិត​របស់​ខ្លួន​ជាយូរណាស់​មកហើយ ​។​

    ចាប់ពី​រុស្ស៊ីនិងអ៊ុយក្រែន​បានផ្ទុះអាវុធមក ​ប្រទេសលោកខាងលិច​ដែលដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​រួមគ្នា​អនុវត្ត​ការ​ដាក់ទណ្ឌកម្ម​ជាច្រើនលើក​ទៅលើ​រុស្ស៊ី ​។ ​មធ្យោបាយ​ដាក់​ទណ្ឌកម្ម​មាន​ដូចជា ​ការវាយប្រហារ​ផ្នែកហិរញ្ញវត្ថុ ​ការ​ហាមឃាត់មិនឱ្យ​ធ្វើ​ពាណិជ្ជកម្ម​ខាង​បច្ចេកវិទ្យាខ្ពស់ ​ការដាក់កំហិត​លើ​ពាណិជ្ជកម្មថាមពល ​ក៏ដូចជា​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ដែល​សំដៅចំពោះ​បុគ្គល​និង​ការដាក់កំហិត​ទៅលើ​ការ​ធ្វើ​ទេសចរណ៍​ជាដើម ​។ ​យ៉ាង​ណា​មិញ ​បើ​មើល​ពី​ប្រសិទ្ធភាព​ដែល​ទទួល​បាន​រួចជាស្រេច​អាច​ឃើញ​ថា ​ទង្វើ​បែប​នេះ​មិនត្រឹមតែ​គ្មាន​អំណោយផល​ដល់​ការ​ដោះស្រាយ​ការប៉ះទង្គិច​រវាងរុស្ស៊ី​និង​អ៊ុយក្រែន​តាមវិធីនយោបាយ​ប៉ុណ្ណោះទេ ​ផ្ទុយទៅវិញ ​ថែមទាំង​ក៏​ធ្វើឱ្យ​ទំនាស់​មានភាព​កាន់​តែ​ស្រួច​ស្រាវ​និង​បង្កើន​ភាពបដិបក្ខគ្នា​ជាបន្តបន្ទាប់​ផងដែរ ​។ ​តាមរយៈប្រការទាំង​នេះ ​ក៏ធ្វើឱ្យ​សហគមន៍​អន្តរជាតិ​អាច​ឃើញច្បាស់​ម្តង​ទៀត​ថា ​មធ្យោបាយ​ការ​ទូត​បែប​គំរាម​កំហែង​ដែល​អាមេរិក​តែងតែ​ប្រើប្រាស់ ​គឺ ​មានតែ​ផលប៉ះពាល់​គ្មានផលប្រយោជន៍​អ្វី​ចំពោះ​សន្តិភាព​និង​ការ​អភិវឌ្ឍ​របស់​ពិភពលោក​នោះឡើយ ​។​

    "ទីក្រុង​វ៉ាស៊ីនតោន​ដែល​ងប់ងល់​នឹង​ការដាក់​ទណ្ឌកម្ម ​ដូច​កូនក្មេង​អាយុ​ ៥ ​ឆ្នាំ​កំពុង​ញៀន​នឹង​ស្ករគ្រាប់​អញ្ចឹង ​"។ ​សំដៅចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​ប្រើប្រាស់​មធ្យោបាយ​ដាក់ទណ្ឌកម្ម​ទៅ​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ដទៃទៀត​តាមទំនើងចិត្ត ​ទស្សនាវដី្ត《Newsweek》របស់​អាមេរិក​បានវាយតម្លៃ​ដូចពោលខាងលើនេះ ​។ ​បើរំលឹក​ឡើង​វិញ​ពីប្រវត្តិសាស្ត្រ​អាចឃើញថា ​"ការទូតបែបគំរាមកំហែង"​គឺជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​សហរដ្ឋអាមេរិក ​។ ​គន្លឹះ​នៃ​គំនិតនេះ ​គឺ ​ឈរ​លើ​មូលដ្ឋាន​នៃ​ការបង្ក​ការគំរាម​កំហែង​ដោយ​កម្លាំង​បាយ ​ដាក់ឱ្យ​ឯកោផ្នែកនយោបាយ ​ដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​និង​បំបិទ​ផ្លូវផ្នែក​បច្ចេកវិទ្យា​ជា​ដើម​ដើម្បីបង្ខំឱ្យ​ប្រទេសដទៃ​អនុវត្តតាម​តម្រូវការ​របស់​អាមេរិក​ក្នុង​ន័យ​សម្រេច​បាន​នូវ​គោល​ដៅ​យុទ្ធសាស្ត្រ​របស់​អាមេរិក​និង​គាំពារ​អនុត្តរភាព​បែប​អាមេរិក ​។ ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ​សហរដ្ឋអាមេរិក​បានផ្តល់គំរូ​ដ៏ល្បីឈ្មោះ​ស្តីពី​"ការទូត​បែប​គំរាម​កំហែង"​ដល់​ពិភពលោក​តាមរយៈ​សកម្មភាព​ពីមួយ​លើក​ទៅមួយ​លើក ​។​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកដែលជាបាតដៃខ្មោនៅពីក្រោយនៃភាពច្របូកច្របល់នៅលើពិភពលោក តើពេលណាទើបបញ្ឈប់ការបង្ករឿងហេតុ ?_fororder_原创柬评图片2

    នៅ​ប្រទេស​មួយចំនួន ​ដូចជា ​អ៊ីរ៉ង់ ​វ៉េណេស៊ុយអេឡា​និង​គុយបា​ជាដើម ​សហរដ្ឋ​អាមេរិក​មិនអើពើ​នឹង​ផលប៉ះពាល់​ពី​ការរីករាលដាលនៃជំងឺកូវីដ ​១៩ ​នៅតែ​បាន​បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​ដែល​បាន​បង្ក​ការ​វាយប្រហារយ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាពរស់នៅ​របស់ប្រជាជន​ក្នុង​តំបន់ ​។ ​ចំណែក​សម្រាប់​ប្រទេសចិនវិញ ​សហរដ្ឋអាមេរិក​បាន​លើក​ទង់​"សិទ្ធិមនុស្ស"​និង​"ប្រជាធិបតេយ្យ"​ជាដើម​ដើម្បី​ខំប្រឹងប្រែងអស់​ពី​លទ្ធភាព​មក​ជ្រៀតជ្រែក​កិច្ចការផ្ទៃ​ក្នុង​របស់​ចិន​យ៉ាងកម្រោល ​បង្កឱ្យមាន​"សង្រ្គាមពាណិជ្ជកម្ម"​ដើម្បី​ដាក់សម្ពាធទៅលើ​សហគ្រាស​ចិន​តាមទំនើងចិត្ត ​ហើយ​ឃោសនាបំប៉ោង​យ៉ាងគឃ្លើន​ពី​អ្វីដែលហៅថា ​"ការ​គំរាម​កំហែង​របស់ប្រទេសចិន" ​ក៏ដូចជា​អូសទាញសម្ព័ន្ធមិត្ត​ឱ្យ​បង្កើតជា​"បក្ខពួក​ប្រឆាំង​ចិន"​និង​ធ្វើឱ្យ​ប្រវត្តិសាស្ត្រ​ដើរថយក្រោយ ​។ ​ជាងនេះទៅទៀត ​សូម្បីតែ​អ្វី​ដែល​ហៅថា ​"សម្ព័ន្ធ​មិត្ត​ដែល​មាន​ជោគវាសនាតែមួយ​និង​មានគោលបំណងដូចគ្នា" ​អាមេរិក​ក៏មិន​លើក​លែង​ដែរ ​។ ​ពី​"ការ​ញុះញង់"​ដល់​ការ​ដាក់​សម្ពាធ​យ៉ាងកម្រោល ​អាមេរិក​បង្ខំ​ឱ្យ​សម្ព័ន្ធ​មិត្ត​សម្រប​សម្រួល​គោលជំហរ​របស់ខ្លួន​និង​បម្រើ​ផលប្រយោជន៍​របស់​ភាគី​អាមេរិក ​រដ្ឋាភិបាល​អាមេរិក​បាន​ប្រើប្រាស់​កលល្បិចគ្រប់បែបយ៉ាង ​។ ​គួររំលឹកថា ​សហគ្រាស​អឺរ៉ុប​ជា​ច្រើន ​ដូចជា ​ក្រុមហ៊ុន ​ALSTOM ​របស់​បារាំង ​ក្រុមហ៊ុន ​ERICSSON ​របស់​ស៊ុយអែត​និង​ក្រុមហ៊ុន ​SIEMENS ​របស់អាល្លឺម៉ង់​ជាដើម​សុទ្ធតែ​មានចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ការ​រង​ការ​ការគំរាមកំហែង​និង​អនុត្តរភាព​របស់​អាមេរិក ​។​

    មិនថា ​ការបង្ក​ការគំរាម​កំហែង​ដោយ​កម្លាំង​បាយ​និង​ដាក់ឱ្យ​ឯកោផ្នែកនយោបាយក្តី ​ឬក៏​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​និង​បំបិទ​ផ្លូវផ្នែក​បច្ចេកវិទ្យា​ក៏ដោយ ​មធ្យោបាយ​ការទូត​បែប​គំរាម​កំហែង​គ្រប់បែបយ៉ាង​របស់អាមេរិក​ទាំងនេះ​គ្មានក្រមសីលធម៌អ្វីបន្តិចសោះ ​។ ​រឿង​ខុស​ទំនង​ជាងនេះ​ទៅទៀត ​គឺ ​នាពេលថ្មីៗ​កន្លងទៅនេះ ​អ្នកនយោបាយ​អាមេរិក​ដែល​តែង​តែ​ប្រើប្រាស់​មធ្យោបាយ​ដ៏​ថោកទាប​ចំពោះ​ពិភពលោកទាំងមូល ​ដូចជា ​បំភិត​បំភ័យ​និង​អូស​ទាញ​ដោយ​គុណប្រយោជន៍​ជាដើម ​បែរជា​បាន​មួលបង្កាច់​ប្រទេសចិនថា ​អនុវត្ត​ការ​ទូត​បែប​គំរាម​កំហែង ​ប៉ុនប៉ង​អុជអាល​បំបែកបំបាក់​ទំនាក់ទំនង​រវាង​ចិន​និង​សហគមន៍​អន្តរជាតិ ​ក៏ដូចជា​បង្ខំ​ប្រទេសដទៃ​ឱ្យឈរនៅម្ខាង​ជាមួយ​អ្នកណាដែរ ​។ ​យ៉ាងណាមិញ ​បញ្ហា​អ៊ុយ​ក្រែន​បាន​បង្ហាញឱ្យឃើញ​ថា ​តាមពិតទៅ ​ប្រទេសដែល​អនុវត្ត​ការទូតបែប​គំរាម​កំហែង​ចំពោះ​ប្រទេស​ដទៃ​ជាប់​រហូត ​គឺ ​សហរដ្ឋអាមេរិក​ហ្នឹងឯង ​ក្នុងគោលបំណង​ព្យា​យាម​អូស​ទាញ​ប្រទេសនីមួយៗ​ដែល​មិនមែនជា​សាមីភាគី​ឱ្យ​ធ្លាក់ចូល​ក្នុង​សភាព​គ្រោះ​ថ្នាក់ ​រីក​ឯ​ប្រទេស​ខ្លួន​វិញ​ក៏​អាច​បង្វែរទំនាស់ក្នុងស្រុក​និង​រង់ចាំទទួលផល​ប្រយោជន៍ ​។ ​តើ​នរ​ណា​បាននិងកំពុង​គំរាមកំហែង​ដល់​ពិភពលោកទាំងមូល ​? ​តើអ្នកណា​ជា​អ្នកបំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​ជាសកល ​? ​សហគមន៍អន្តរជាតិ​បានមើលឃើញយ៉ាង​ច្បាស់​រួច​ជា​ស្រេច​ហើយ ​។​

    "ការទូតបែបគំរាម​កំហែង"​មិនត្រឹមតែ​ប្រកបដោយ​លក្ខណៈ​យកគុណធម៌ធ្វើជាចំណាប់​ខ្មាំង​និង​បំភិតបំភ័យ​យ៉ាង​ខ្លាំងក្លា​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏​ពោរពេញទៅ​ដោយ​ការ​គិត​តែ​ពី​ផលប្រយោជន៍​ផងដែរ ​។ ​នាពេលថ្មីៗ​កន្លងទៅនេះ ​លោក ​Mikhail ​Popov ​លេខាធិការរង​នៃ​កិច្ចប្រជុំ​សន្តិសុខ​សហព័ន្ធ​រុស្ស៊ី​បាន​ថ្លែង​ថា ​ខណៈពេល​ដែល​អាមេរិក​មួយផ្នែក​បង្ខំ​ប្រទេស​អឺរ៉ុប​ឱ្យ​អនុវត្ត​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ​មួយផ្នែកទៀត​បែរជា​បាន​បន្ត​នាំចូល​ប្រេង​ឆៅ​ពីរុស្ស៊ី ​។ ​គួរបញ្ជាក់ថា ​ក្នុងសប្តាហ៍មុន ​ការនាំចូល​បានកើនឡើង ​៤៣​ ភាគរយ​បើ​ប្រៀប​ធៀបនឹង​ខែមីនា ​ឆ្នាមុន​ដែល​ដល់ទៅ​ ១​ សែន​បារ៉ែល​ក្នុងមួយថ្ងៃ ​ហេតុនេះហើយ ​សហគ្រាស​អាមេរិក​ក៏​ត្រូវបាន​អនុញ្ញាតឱ្យ​នាំចូល​ជីរ៉ែ​ពី​រុស្ស៊ី​ផងដែរ ​។

    និយាយ​ចំពោះ​សហរដ្ឋអាមេរិក ​សង្គ្រាម​និង​ការដាក់ទណ្ឌកម្ម​នាំ​ឱ្យ​ខ្លួន​អាច​ឆក់យក​ផល​ប្រយោជន៍​បាន​ពី​ភាពចលាចល ​។ ​មូលហេតុពីឬសគល់​ដែល​អាមេរិកធ្វើដូចនេះ ​គឺ​ដោយ​មក​ពី​ធាតុពិតរបស់ខ្លួន​ដែលជា​"ក្រុមឧស្សាហកម្មយោធា" ​។ ​នេះ​ជា​កិច្ចសហប្រតិបតិ្តការ​យ៉ាង​ជិតស្និទ្ធ​មួយ​រវាង​កងទ័ព ​ឧស្សាហកម្ម ​រដ្ឋាភិបាល​និង​រដ្ឋសភា​ជាដើម​ព្រមទាំងបាន​ឃុប​ឃិត​គ្នា​ជាមួយ​ក្រុមផលប្រយោជន៍ផ្ទាល់ខ្លួន ​ដូចជា​ធនាគារ​គំនិត​និង​ប្រព័ន្ធ​សារព័ត៌មាន​ជាដើម ​ក្រុមនេះបានបង្ក"សត្រូវ"​នៅទូទាំង​ពិភព​លោក​ជាបន្តបន្ទាប់ ​ក្នុង​ន័យ​ញុះ​ញង់​ឱ្យមាន​ការប៉ះទង្គិច​នៅប្រទេសដទៃ​ដើម្បី​ឆក់​យក​ផលកម្រៃ​ពី​សង្គ្រាម ​រីឯ​ការប៉ះ​ទង្គិច​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ក៏ជាសត្វ​ដែល​ត្រូវប្រមាញ់ថ្មីរបស់​"ខ្មោច​ជញ្ជក់​ឈាម"​ទាំង​នេះ ​។​

    អ្នក​ណា​ដែលធ្វើ​តាមបង្គាប់​ខ្ញុំ​អាចចម្រើន​ឡើង ​ឯ​អ្នក​ណា​ដែល​ប្រឆាំង​ខ្ញុំ​មានតែ​វិនាស ​។ ​បន្ទាប់ពី​បញ្ចប់សង្គ្រាម​លោកលើកទីពីរមក ​ប្រធានាធិបតីអាមេរិក​ស្ទើរតែ​គ្រប់​អាណត្តិ​សុទ្ធតែ​បាន​បំផុស​"សង្គ្រាមរបស់ខ្លួន" ​សង្គ្រាមទាំងនេះ​ធ្វើឱ្យ​ប្រទេស​រងការឈ្លានពាន​មាន​ភាព​ខ្ទេចខ្ទាំ ​ជនស៊ីវិលរាប់លាននាក់​ស្លាប់បាត់បង់ជីវិត ​មនុស្សរាប់សិប​លាន​នាក់​បាត់បង់​ទី​ជម្រក ​។ ​សង្គ្រាមនៅវៀតណាម ​សង្គ្រាមនៅឈូងសមុទ្រ ​សង្គ្រាមនៅអាហ្វហ្កានីស្ថាន ​សង្គ្រាម​នៅ​អ៊ីរ៉ាក់​និង​សង្គ្រាមនៅស៊ីរី​ជាដើម ​បើរៀបរាប់​ពី​សង្គ្រាម​ដែល​អាមេរិក​បាន​បំផុស​ឡើង​នៅ​បរទេស​បន្ទាប់ពី​បញ្ចប់សង្គ្រាម​លោកលើកទីពីរ ​នោះ ​អាចនិយាយបានថា ​ការ​ញៀន​ធ្វើ​សង្គ្រាម​ជា​ទំនៀមទម្លាប់​របស់​ក្រុងវ៉ាស៊ីនតោន​ទៅហើយ ​។ ​សង្គ្រាមទាំងនេះ​មិន​គ្រាន់​តែ​បណ្តាល​ឱ្យ​ពិភពលោក​មានភាពច្របូកច្របល់​ប៉ុណ្ណោះទេ ​ថែមទាំងក៏​បណ្តាល​ឱ្យ​អាមេរិក​ពោរ​ពេញ​ទៅដោយ​ប្រជានិយម​និង​មានការបដិបក្ខគ្នា​ខាងនយោបាយកាន់តែ​ធ្ងន់​ធ្ងរ​ក្នុងស្រុក ​។​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកដែលជាបាតដៃខ្មោនៅពីក្រោយនៃភាពច្របូកច្របល់នៅលើពិភពលោក តើពេលណាទើបបញ្ឈប់ការបង្ករឿងហេតុ ?_fororder_原创图片3

    គួរបញ្ជាក់ដែរថា ​ស្របពេល​ដែល​"ការទូតបែបគំរាម​កំហែង"​របស់​អាមេរិក​បាន​បណ្តាល​ឱ្យ​មាន​អ្នករងគ្រោះ​យ៉ាង​ច្រើនសន្ធឹក ​វាក៏បាន​បំផ្លិច​បំផ្លាញ​កេរ្តិ៍ឈ្មោះជាតិ​របស់​អាមេរិក​ផង​ដែរ​។ ​តាមទិន្នន័យស្ថិត​បានបង្ហាញឱ្យឃើញថា ​បន្ទាប់ពី​បញ្ចប់​សង្គ្រាមលោកលើកទី ​២ ​ចំនួន​អ្នកស្លាប់​ដោយសារ​ភាពមិនប្រក្រតី​របស់​ប្រជាពលរដ្ឋបរទេស​ដែល​បណ្តាល​មកពី​ការ​ដាក់​ទណ្ឌកម្ម​ពី​អាមេរិក​បាន​លើសពី​ចំនួនអ្នកស្លាប់សរុប​ដោយសារ​សង្គ្រាម​ទាំង​អស់​ក្នុង​ដំណាក់កាល​ដូចគ្នា ​។ ​បច្ចុប្បន្ន​នេះ ​ប្រទេសកាន់តែច្រើនឡើងៗ​មិនព្រម​ត្រូវបាន​បង្ខំ​ឱ្យ​ឈរ​នៅ​ម្ខាង​ជា​មួយ​អាមេរិក​នោះទេ ​។ ​ដូច្នេះ ​អ្នកផងទាំងពួង​បាន​មើលឃើញថា ​ប្រឈម​នឹង​ការ​គំរាម​កំហែង​ពី​អាមេរិក ​លោក ​Narendra ​Modi ​នាយករដ្ឋមន្ត្រីឥណ្ឌា​បាន​លើក​ឡើង​ថា ​ឥណ្ឌា​នឹង​គាំពារ​យ៉ាងមុតមាំ​នូវ​ផលប្រយោជន៍​របស់​ខ្លួន​"ដោយ​គ្មាន​ការភ័យខ្លាច​ឬ​សម្ពាធ​ណា​នោះ​ឡើយ" ​ក្នុងនោះ ​បូករួមទាំង​សិង្ហបុរី​ដែលជា​"ប្រទេស​មាន​មេត្រីភាព"​ជា​មួយ​អាមេរិក​ក៏​បាន​បង្ហាញ​យ៉ាងច្បាស់លាស់​នូវ​គោលជំហរ​របស់ខ្លួន​ស្តី​ពី​ការ​មិនព្រម​ឈរ​នៅ​ម្ខាង​ជាមួយ​អាមេរិក​ផងដែរ ​។ ​ប្រការ​ទាំង​នេះ​សុទ្ធតែ​ជា​ការបដិវេគ​និង​ការ​ប្រឆាំង​ចំពោះ​"ការ​ទូត​បែប​គំរាម​កំហែង"​របស់​អាមេរិក ​។

    ប្រទេស​មានអធិបតេយ្យភាព​មិនថា​តូចឬធំ ​ខ្លាំងឬខ្សោយ ​ក្រ​ឬ​មាន​ក៏ដោយ ​ក៏​គ្មាន​ប្រទេស​ណាមួយ​មានឆន្ទះ​អាច​ទទួលយក​ការគំរាម​កំហែង​នោះឡើយ ​។ ​សហរដ្ឋអាមេរិក​ជា​បាតដៃខ្មោ​នៅ​ពី​ក្រោយ​នៃ​ភាពច្របូក​ច្របល់​នៅលើ​ពិភពលោក ​តើ​ពេលណា​ទើប​អាមេរិក​បញ្ឈប់​ការ​បង្ករឿងហេតុ ​? ​ឥស្សរជន​ស្រឡាញ់​សនិ្តភាព​ទាំងអស់​នៅលើ​ពិភព​លោក​សុទ្ធតែបាន​និង​កំពុង​ចោទ​សួរ​ពី​រឿងនេះ ​!​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកដែលជាបាតដៃខ្មោនៅពីក្រោយនៃភាពច្របូកច្របល់នៅលើពិភពលោក តើពេលណាទើបបញ្ឈប់ការបង្ករឿងហេតុ ?_fororder_原创柬评图片4

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស