孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក​ Muhammad ​Shahbaz ​Sharif ​ធ្វើ​សច្ចាប្រណិធាន​ឡើងកាន់​តំណែង​ជានាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​

2022-04-12 14:28:03 cri

    កាលពី​ថ្ងៃទី១១​ខែមេសា ​លោក​ Muhammad ​Shahbaz ​Sharif ​បានធ្វើ​សច្ចាប្រណិធាន​ឡើងកាន់​តំណែង​ជានាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​អាណត្តិថ្មី ។

    ពិធីធ្វើ​សច្ចាប្រណិធាន​ឡើងកាន់​មុខតំណែង​បាន​ធ្វើឡើង​នៅយប់​ថ្ងៃទី១១​ខែមេសា​នៅទីស្តីការ​ប្រធានាធិបតី​ក្រុង​អ៊ីស្លាម៉ាបាដ ។

    នៅពេល​មុននេះ ​សភាជាតិ​ប៉ាគីស្ថាន​បានរៀបចំ​ធ្វើ​ការបោះឆ្នោត​នាយករដ្ឋមន្ត្រី ​លោក ​Muhammad ​Shahbaz ​Sharif ​ប្រធាន​សម្ព័ន្ធមូស្លឹម​ទទួលបាន​ការគាំទ្រ​ពីសមាជិក​សភាចំនួន​១៧៤រូប ​ដែល​ត្រូវបាន​ជ្រើសតាំងជា​នាយករដ្ឋមន្ត្រីថ្មី ។

    សភាជាតិ​ប៉ាគីស្ថាន​បាន​អនុម័តលើ​ញ្ញត្តិមិនជឿ​ជាក់ចំពោះ​លោក ​Imran ​Khan ​នាយករដ្ឋមន្ត្រី​កាលនោះ​នៅព្រឹក​ព្រលឹមថ្ងៃ​ទី១០ខែ​មេសា ​ដែលធ្វើឱ្យ​លោក​ក្លាយជា​នាយករដ្ឋមន្ត្រី​ដែលត្រូវ​បានសភា​ជាតិដកហូត​មុខតំណែង​ដំបូងគេ​បង្អស់ក្នុង​ប្រវត្តិសាស្ត្រ​ប៉ាគីស្ថាន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស